Samsung Galaxy S22 Series ធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែល្អឥតខ្ចោះ!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ(Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយយ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក!

ការងារកាន់តែមានប្រសិទ្ធភាពជាងមុន…អារម្មណ៍កាន់តែល្អជាងមុន…ការកម្សាន្តសប្បាយគ្មានដែនកំណត់ រីករាយជាងមុន…និងការភ្ជាប់ទំនាក់ទំនងក៏កាន់តែអស្ចារ្យជាងមុនផងដែរ! Galaxy S22 Series ស័ក្តិសមបំផុតសម្រាប់
លោកអ្នកជាមួយនឹងមុខងារដ៏អស្ចារ្យៗជាច្រើនដែលភ្ជាប់មកជាមួយកំពូលស្មាតហ្វូនដ៏ល្អឯកមួយនេះគឺដឹងតែត្រូវប៉ាន់ហ្មង!
ព្រោះ Galaxy S22 Series មានលក្ខណៈពិសេសៗយ៉ាងច្រើនសម្បូរបែបដូចជា៖

* ប៊ិកវេទមន្ត (Super Magic S-Pen)៖ អាចកត់ត្រាបានលឿន អាចធ្វើការបកប្រែបានរហ័ស អាចទាញ និងទម្លាក់ files (Drag and Drop) បានយ៉ាងឆ្លាតវៃ…ចំណេញពេលវេលា…មិនចាំបាច់បើក ឬយួរ
កុំព្យូទ័រក៏នៅតែអាចបំពេញការងារបានយ៉ាងល្អបំផុតគ្រប់ពេលវេលា គ្រប់ទីកន្លែង!

* កំពូលថាមពលថ្មធំ (Super Long Lasting Battery)៖ អាចនៅកំដរជាមួយអ្នកដើម្បីសម្រេចការងារ
សំខាន់ៗ ការកម្សាន្ត (Watching Video, Gaming..) បានដោយរលូន មិនខ្វល់ពីរឿងអស់ថ្មឡើយ!
* កំពូលបន្ទះឈីបល្បឿនលឿនបំផុត (Snapdragon 8 Gen 1) ៖ ទោះជាបើកកម្មវិធីច្រើនយ៉ាងណា
…ប្រើយូរយ៉ាងណា…ក៏នៅតែអាចដើរលឿនរលូនល្អ ឥតទាក់ ឬគាំងដែរ!

* កំពូលអានុភាពកាមេរ៉ាដ៏ល្អឯក៖ អ្នកជំនាញផ្តិតយករូបភាព និងវីដេអូបានយ៉ាងល្អបំផុតទោះនៅទីងងឹតដែលស្ទើរពន្លឺ ឬមិនមានពន្លឺគ្រប់គ្រាន់យ៉ាងណាក៏ដោយ ក៏នៅតែអាចផ្តិតយករូបភាពបានភ្លឺច្បាស់ ដាច់ស្អាត ស្ទើរតែគ្មានស្នាមអុច និងស្នាមព្រាលឡើយ!
និយាយទៅគឺថាជួយសម្រួលបាន 365 ដឺក្រេ សម្រាប់ជីវិតប្រចាំថ្ងៃគ្មានទាស់ត្រង់ណាតែម្តង! អ៊ីចឹង…នៅចាំអីទៀត! ការងារក៏រលូន…មុខដំណែងក៏ឡើង…ប្រាក់ខែក៏ឡើង អារម្មណ៍ក៏កាន់តែល្អ

…ជីវិតក៏កាន់តែងាយស្រួល! Samsung Galaxy S22 Series ធ្វើឱ្យជីវិតកាន់តែប្រសើរបំផុត!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!