កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 | Galaxy Z Flip4 មានវត្តមានជាផ្លូវការលើទីផ្សារកម្ពុជា ជាមួយកម្មវិធីប្រូម៉ូសិនយ៉ាងអស់ស្ទះទៀតផង.!!

(ភ្នំពេញ) ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៖ អ្វីដែលអតិថិជនសាមសុងទន្ទឹងរង់ចាំ ឥឡូវបានមកដល់ហើយ!!! មកជាមួយកំពូលស្មាតហ្វូន Galaxy Z Fold4 | Galaxy Z Flip4 បានដាក់បង្ហាញនូវវត្តមានលក់ជាផ្លូវការលើទីផ្សារកម្ពុជាជាមួយកម្មវិធីប្រូម៉ូសិនថែមជូនម៉ាអស់ស្ទះ…ឡូយអីឡូយយ៉ាងនេះ..!!

ដើម្បីធ្វើការស្វាគមន៍នូវស្មាតហ្វូនស៊េរីថ្មីនៃត្រកូលអេក្រង់បត់ដ៏ល្អឯកមួយនេះ…ក្រុមហ៊ុន សាមសុង បានដាក់កម្មវិធីប្រូម៉ូសិនថែមជូនដល់អតិថិជនទូទាំងប្រទេសម៉ាពេញចិត្តស្តូកតែម្តង! រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 | Galaxy Z Flip4 អតិថិជនទាំងអស់នឹងទទួលបានប្រូម៉ូសិនថែមជូនយ៉ាងច្រើនអស្ចារ្យមិនធ្លាប់មានដូចជា៖

– ការបង់រំលស់ជាមួយធនាគារ AEON នឹងទទួលបានការផ្ដល់ជូននូវអត្រាការប្រាក់ 0% ក្នុងរយះពេល 9ខែ
– ទទួលបានប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 80$ (Gift Voucher 80$) រាល់ការជាវ Galaxy Z Fold4 និងប័ណ្ណទូទាត់ដែលមានសាច់ប្រាក់ 50$ រាល់ការជាវ Galaxy Z Flip4 សម្រាប់ការទិញនាឡិកា Watch5 series ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2022
– ទទួលបានស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!
– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេលពេញ 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
Samsung Galaxy Z Fold4 | Galaxy Z Flip4 មានទាំងប្រូម៉ូសិនដ៏អស្ចារ្យហើយ..និងមានលក្ខណៈសម្បត្តិពិសេសៗដែលភ្ជាប់មកជាមួយផងដែរ។ ដើម្បីឱ្យកាន់តែដឹងច្បាស់ថា Galaxy Z Fold4 | Galaxy Z Flip4 មានចំណុចឆ្ងាញ់ប៉ុណ្ណា..ទៅមើលទាំងអស់គ្នា..!!

**Samsung Galaxy Z Fold4
– តម្លៃ៖ $ 1,899 (RAM:12 GB / ROM: 512 GB) / $1699 (RAM: 12 GB / ROM: 256 GB)
– ទំហំអេក្រង់៖ 7.6” អ៊ីញ ពេលបើក (Main screen) និង 6.2” ពេលមិនទាន់បើក (Cover screen)
– ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate, Infinity-Flex Display, Dynamic SUPER AMOLED 2X / S Pen Support
– កាមេរ៉ាមុខ៖ Selfie camera 10MP /
– កាមេរ៉ាបង្កាប់ក្រោមអេក្រង់៖ Under display 4MP (សម្រាប់VDO Call)
– កាមេរ៉ាក្រោយ 3 គ្រាប់៖ 50MP Dual Pixel (Wide), 10MP OIS (Telephoto),12 MP (Ultrawide)
– ល្បឿនដំណើរការ (CPU)៖ Snapdragon 8+ Gen 1 (4nm)
– ថាមពលថ្ម៖ 4,400 mAh (សាកថ្មល្បឿនលឿនបំផុតឥតខ្សែ និងប្រើខ្សែ 25W) / Wireless PowerShare
– មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 (បានរហូតដល់ 30នាទី)

**Samsung Galaxy Z Flip4
– តម្លៃ៖ $1,099 (RAM: 8GB / ROM: 256 GB) / $1,059 (RAM: 8GB / ROM: 128 GB)
– ទំហំអេក្រង់៖ 6.7” អ៊ីញ ពេលបើក (Main screen) និង 1.9” ពេលមិនទាន់បើក (Cover screen)
– ប្រភេទកញ្ចក់អេក្រង់៖ 120Hz Refresh Rate (Main Screen), Infinity-Flex Display, Dynamic AMOLED 2X / Super AMOLED 60 Hz Refresh Rate (Cover screen)
– កាមេរ៉ាមុខ៖ 10MP Single take, Dual recording, Director’s view
– កាមេរ៉ាក្រោយ 2 គ្រាប់៖ 12MP Dual Pixel OIS (Wide),12 MP (Ultrawide)
– ប្រព័ន្ធដំណើរការ (CPU)៖ Snapdragon 8+ Gen 1 (5nm)
– ថាមពលថ្ម៖ 3,700 mAh (សាកថ្មល្បឿនលឿនឥតខ្សែ និងប្រើខ្សែ 25W) / Wireless PowerShare
– មានបំពាក់បច្ចេកវិទ្យាការពារទឹក៖ IPX8 (បានរហូតដល់ 30នាទី)
Samsung Galaxy Z Fold4 | Galaxy Z Flip4 ពិតជាកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯកពិតមែន…ហើយធ្វើឱ្យស្មាតហ្វូនមួយចំនួនក្រែងរអានៃភាពលេចធ្លោកាន់តែទាក់ទាញនូវបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុតនៃ Multi-tasking គ្មានគូប្រៀបនិងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយ Taskbar ថ្មី ដែលគ្មានស្មាតហ្វូនមួយណាអាចធ្វើបានដូច សាមសុង ទៀតនោះទេ..!!
នៅចាំអីទៀត..! ប្រញាប់រួសរាន់ឡើង! ដើម្បីទទួលបានកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ប្រណិតប្រើបានមុនគេ ថែមទាំងមានប្រូម៉ូសិនដ៏ពិសេសម៉ាកប់ម៉ង..ទៅរកឯណាទៀត!!
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!