តើ Samsung Galaxy Z Fold4 និង Galaxy Z Flip4 មានកន្លែងឆ្ងាញ់អ្វីខ្លះទើបធ្វើឱ្យផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗ..!!

(ភ្នំពេញ) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២៖ សន្ទុះនៃការគាំទ្ររបស់កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip កាន់តែមានការកើនឡើងខ្លាំងជាងមុនទ្វេដង…ហើយសម្រាប់សករាជថ្មីនេះក៏មិនចាញ់សករាជចាស់ដែរ ព្រោះថា Galaxy Z Fold4 និង Galaxy Z Flip4 អាប្អូនមកលើកនេះគឺកាន់ញាក់សាច់ជាងមុនទៅទៀត..!!

ពិសេស Samsung Galaxy Z Fold4 | Galaxy Z Flip4 កាន់តែធ្វើឱ្យស្មាតហ្វូនដទៃក្រែងរអាចិត្ត និងអ្នកប្រើប្រាស់ទប់ចិត្តមិនបាននៃការរចនាបថថ្មី ប្លែក ទាក់ទាញជាមួយការបំពាក់មុខងារដ៏គួរឱ្យទាក់ចិត្តបំផុត និងកំពូលបទពិសោធន៍អស្ចារ្យបំផុតដែលមិនធ្លាប់មាន…!
ថ្ងៃនេះយើងមកមើលកន្លែងឆ្ងាញ់ដែលមិនអាចខ្វះបាន ក៏ដូចជាបច្ចេកវិទ្យាថ្មីៗចុងក្រោយដែលបំពាក់មកលើ Galaxy Z Fold4 និង Galaxy Z Flip4 ដើម្បីឱ្យលោកអ្នកកាន់តែមានភាពជឿជាក់ ថាតើវាខ្លាំងដល់កំរិតណា…!

* Galaxy Z Fold4
– បំពាក់បច្ចេកវិទ្យាពហុមុខងារជំនាន់ចុងក្រោយបំផុត (Multi-tasking with split screen) អាចធ្វើការបើកកម្មវិធីបានច្រើនក្នុងពេលតែមួយយ៉ាងលឿន និងងាយស្រួល។ បើកកម្មវិធីដោយពុះចែកអេក្រង់បានយ៉ាងរអិល មិនថា 2 ឬ 3កម្មវិធីក្នុងពេលតែមួយទេ ចង់ធ្វើការបណ្តើរ ស្តាប់តន្ត្រីបណ្តើរក៏បាន។
– លើសពីនេះទៅទៀត ប៊ិកដែលមកស្រាប់ជាមួយ Galaxy Z Fold4 គឺជាចំណុចឆ្ងាញ់ដែលមិនអាចខ្វះបាន។ ចង់ធ្វើការងារ ផ្ញើឯកសារ ឬថតរូបបានកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត (S Pen Fold Edition) ។

* ចំណែក Galaxy Z Flip4 ក៏មិនណយដែរ
– អេក្រង់មុខធំជាងមុន (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ស្អាត…)
– បំពាក់បច្ចេកវិទ្យាថ្មីនៃមុខងារ FlexCam៖ អាចឱ្យយើងថតរូបបានគ្រប់កាលៈទេសៈ និង អាចបត់បានពី 75o ទៅ 115o។ រីឯគុណភាពរូបវិញមិនបាច់និយាយទេគឺស្អាតកប់ រស់រវើកជាងមុន ដិតច្បាស់ល្អជាងមុន តែម្តង មិនថាថតរូប ឬ វីដេអូទេ។
Samsung Galaxy Z Fold4 និង Galaxy Z Flip4 មកលើកនេះរឹតតែបន្ថែមរសជាតិកាន់តែឆ្ងាញ់ និងអែមខ្លាំងមែនទែន..! ជាថ្មីម្ដងទៀត Galaxy Z Fold4 និង Galaxy Z Flip4 នៅមានលក្ខណៈពិសេសៗជាច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ទាំង 2ដួងនេះផ្ទុះការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងសករាជថ្មីនេះ..!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!