
រាជធានីភ្នំពេញ៖ បន្ទាប់ចេញលក់លើកទីផ្សារកម្ពុជា បានមួយរយៈទូរស័ព្ទថ្នាក់មធ្យមមានតម្លៃក្រោម 200 ដុល្លាររបស់ក្រុមហ៊ុន Nokia គឺទូរស័ព្ទ Nokia 3.1 Plus បានកំពុងជាទីចាប់អារម្មណ៍ថ្មីមួយពីអ្នកប្រើប្រាស់ 2 ជំពូក។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន KTH ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្ដាច់មុខទូរស័ព្ទ Nokia សម្រាប់ទីផ្សារកម្ពុជា។
អ្នកគ្រប់គ្រងផ្នែកទីផ្សារខាងលើបានឲ្យដឹងថា៖ គិតចាប់ពីចុងឆ្នាំ 2018 មកដល់ពេលនេះ ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Nokia បានកំពុងធ្វើឲ្យចំណែកទីផ្សារស្មាតហ្វូនក្នុងស្រុកមានភាពប្រែប្រួលឡើងវិញ។ ទូរស័ព្ទ Nokia 6.1 Plus និងទូរស័ព្ទ Nokia 5.1 Plus បានចូលទីចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រកាន់ឆ្នាំ និងក្រុមយុវជនថ្មីដែលស្គាល់ម៉ាកសញ្ញា Nokia។
ដោយឡែកថ្មីៗនេះ លោកបានសង្កេតឃើញថា ទូរស័ព្ទ Nokia 3.1 Plus ក៏កំពុងទទួលការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ថ្មោងថ្មី និងបងៗអ្នកបើកបរកង់បីដែលប្រើកម្មវិធីទូរស័ព្ទច្រើនគួរសមដែរ។
ទាក់ទងនឹងចំណុចនេះ អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន KTH បន្ថែមថា ភាពពេញនិមយនេះ អាចមកពីហេតុផល 3 សំខាន់ៗ គឺអេក្រង់ធំ ថ្មកាន់បានយូរ និងតម្លៃធូរសមរម្យ ដែលជាកត្តានាំឲ្យពួកគាត់សម្រេចជ្រើសយកទូរស័ព្ទ Nokia 3.1 Plus យកទៅប្រើ។
លោកថា ទូរស័ព្ទ Nokia 3.1 Plus មានអេក្រង់ធំរហូត 6 អ៊ីញ ផ្ដល់នូវរូបភាពច្បាស់ និងការកម្សាន្តផ្សេងៗទៀតបានល្អជាចំណុចទីមួយ និងទីពីរ គឺថ្មកាន់បានយូរដែលវាជាអ្វីដែលអ្នកប្រើប្រាស់ទូទៅចង់បាន ជាពិសេសបងៗអ្នកប្រកបរបបើកកង់បីនេះតែម្ដង។ ថាមពលថ្ម 3,500mAh នៅលើទូរស័ព្ទ Nokia 3.1 Plus អាចឲ្យយើងសាកម្ដងប្រើបានរហូត 2 ថ្ងៃ។ ដូច្នេះ ពួកគាត់នឹងមិនសូវឈឺក្បាល រឿងឆាប់អស់ថ្ម ឬត្រូវបន្តោងសេរ៉ូមរហូតនោះទេ។ ចំណុចចុងក្រោយគេ គឺតម្លៃ។
សម្រាប់ទូរស័ព្ទនេះ ត្រូវបានដាក់ក្នុងតម្លៃត្រឹមតែ 179 ដុល្លារប៉ុណ្ណោះ ដែលវាជាតម្លៃល្អ ផ្ដល់នូវជម្រើសច្រើនសម្រាប់អតិថិជន អាចយកទៅប្រៀបធៀបនឹងម៉ូឌែលផ្សេងបាន។ តម្លៃជាង 100 ដុល្លារ ប៉ុន្តែ Nokia 3.1 Plus ក៏បាននាំមកនូវមុខងារសំខាន់ដែលចាំបាច់សម្រាប់ការប្រើប្រាស់ផងដែរ។
ដូចជាការបំពាក់កាមេរ៉ាខាងមុខមានទំហំ 8 MP មានកម្រិត Aperture f/2.2 ដែលអាចថតរូបបែប Wide Angle និងខាងក្រោយភ្លោះទំហំ 13 MP មានកម្រិត Aperture f/2.0 Auto Focus និងកាមេរ៉ាមួយទៀតទំហំ 5 MP មានកម្រិត Aperture f2.2 ជួយទៅដល់ការ ថតរូបបែប Portrait ដើម្បីកាត់រូបភាពឲ្យមានផ្ទៃខាងក្រោយព្រាលស្អាត និងសមត្ថភាពថតវីដេអូកម្រិត HD 720p សម្រាប់កាមេរ៉ាខាងមុខ និងកម្រិត Full HD 1080p សម្រាប់កាមេរ៉ាខាងក្រោយ វាសុទ្ធជារឿងល្អ។ ជាពិសេសវាប្រើនូវបន្ទះឈីប MediaTek Helio P22 ជាប្រភេទ Octa-core មាន CPU ចំនួន 8 គ្រាប់រត់ក្នុងល្បឿន 2.0GHz អមនឹង GPU PowerVR GE8320 មាន RAM ទំហំ 3GB សម្រាប់អង្គផ្ទុកទិន្នន័យ 32GB ដែលជួយឲ្យដំណើរការម៉ាស៊ីនអាចរត់រលូនល្អផងដែរ៕