Sony ប្រកាសតម្លៃ និងថ្ងៃចេញលក់ Xperia XZ2 Premium

បន្ទាប់ពី​បង្ហាញ Xperia XZ2 Premium ក្រុមហ៊ុន Sony បានសម្រេច​ប្រកាស់​ថ្ងៃ​ដាក់ និង​តម្លៃ​ហើយ​កាលពីពេល​ថ្មីនេះ។ ស្មា​ត​ហ្វូ​ន​នេះ ចាប់ផ្តើម​ដាក់​ឲ្យ​ធ្វើការ​កុម្ម៉ង់​ទុក​មុន លើ​ទីផ្សារ​សហរដ្ឋអាមេរិក តាម Amazon និង Best ចាប់ពី​ថ្ងៃទី 9 ខែកក្កដា ខាងមុខនេះ ហើយនឹង​មាន​លក់ ជាទូទៅ​នៅ​ថ្ងៃទី 30 ខែកក្កដា​ខាងមុខ ជាមួយ​តម្លៃ​ថ្លៃ 999.99 ដុល្លារ សហរដ្ឋអាមេរិក។

ស្មា​ត​ហ្វូ​ន​នេះ វា​មាន​អេក្រង់​ទំហំ 5.8 អ៊ី​ញ កម្រិត​បង្ហាញ​រូបភាព​ដល់ 4K, កញ្ចក់​បច្ចេកវិទ្យា HDR, កាមេរ៉ា​ក្រោយ​ភ្លោះ​ទំហំ 19 មេ​ហ្គា​ភិ​ច​សែ​ល និង 12 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយ​សេន​ស័​រ Monochrome (អាច​កំណត់ ISO ដល់​ចំនុចកំពូល 51,200), ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 845, រ៉េ​ម​ទំហំ 6GB, ថាមពល​ថ្ម 3,540mAh និង​មិន​មានមក​ជាមួយ រន្ធ​ដោត​កាស​ទេ។

សរុបមក នៅពេលនេះ យើង​បានដឹង​ពី​តម្លៃពិត ដល់​ទៅ 999.99 ដុល្លារ របស់ Xperia XZ2 Premium ហើយ ដោយ​វា​ត្រៀម​នឹងដាក់ ឲ្យ​កុម្ម៉ង់​នៅលើ​វេ​ប​សាយ លក់​អន​ឡាញ​អន្តរជាតិ នៅ​ថ្ងៃទី 9 ខែកក្កដា​ខាងមុខ និង​ការ​ដាក់លក់​ទូទៅ នៅ​ថ្ងៃទី 30 ខែកក្កដា​ឯណោះ លើទឹក​ដី សហរដ្ឋអាមេរិក។ សម្រាប់ទីផ្សារកម្ពុជា នៅមិនទាន់ដឹង​នៅ​ឡើយ​ទេ៕