ហេតុផល 3 ដែលអ្នកគួរជ្រើសយកទូរស័ព្ទ Nokia 5.1 Plus បើថវិការក្នុងដៃមានត្រឹម 200 ដុល្លារស្ដើង

រាជធានី​ភ្នំពេញ៖ នៅពេល​និយាយ​រឿង​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​យកទៅ​ប្រើប្រាស់ ប្រិយមិត្ត​មួយ​ចំនួន​​ប្រហែលជា​គិតថា វា​អាច​រឿង​ធម្មតា និង​សាមញ្ញ​បំផុត ឲ្យ​តែ​រាង​ស្អាត ហើយ​ជា​ម៉ាក​ដែល​ពួក​គាត់​គាំទ្រ​គឺ​ទិញយក​ទៅប្រើ​ហើយ។ ប៉ុន្តែ​បើ​និយាយ​ពី​អ្នក​ដែលមាន​ថវិការ​មានកំណត់​វិញ ការ​សម្រេច​ចិត្ត​ទិញ​ទូរស័ព្ទមួយគ្រឿងៗ អាចជា​រឿង​ពិបាក់​សម្រាប់​ពួកគាត់។ ចឹ​ង​ហើយ! ថ្ងៃនេះ​ក្រុម​ការ​ងារ The Plus News ផ្នែក​ព័ត៌មាន​បច្ចេកវិទ្យា សូម​លើកយក​អត្ថបទ​មួយលើកពី “ហេតុផល 3 ដែល​អ្នក​គួរ​ជ្រើស​យក​ទូរស័ព្ទ Nokia 5.1 Plus បើ​ថវិការ​ក្នុង​ដៃ​មាន​ត្រឹម 200 ដុល្លារ​ស្ដើង” សម្រាប់​​អ្នក​ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន​ល្អ​មួយ​ប្រើ ត្រូវចិត្ត និង​សម​នឹង​ថវិកា​ដែលមាន​ក្នុង​ដៃ។

  1. កា​រចនា និង​អេក្រង់

ទូរស័ព្ទ Nokia 5.1 Plus ជា​ស្មា​ត​ហ្វូ​ន​មាន​ការផលិត​យ៉ាង​ទាក់ទាញ ផ្នែក​ខាងមុខ និង​ខាងក្រោយ​ត្រូវ​បាន​ក្រាល​ដោយ​កញ្ចក់​ដូច​ពពួក​ទូរស័ព្ទ​មានតម្លៃ​ថ្លៃ​ផ្ដល់​ឲ្យ​កាន់​ក្នុង​ដៃ​មាន​ភាពថ្លៃថ្នូរ និង​ហាប់​ណែន​​ល្អ។ រួមចំណែក​នឹង​ផ្នែក​ខាងមុខ​បំពាក់​អេក្រង់​ក្បាល​ទំហំ 5.86 អ៊ី​ញ ប្រភេទ​កោង 2.5D ធ្វើ​ឲ្យ​​វា​កាន់តែ​ប្រណិត​មួយកម្រិត​ទៀត។ អេក្រង់​របស់​វា អាច​បង្ហាញ​រូបភាព HD+ 720×1520 ភិ​ច​សែ​ល ផ្ដល់នូវ​ការ​ទស្សនា​វីដេអូ ការលេង​ហ្គេម និង​ការកម្សាន្តផ្សេងៗទៀត​មិនជា​បញ្ហា​ហើយ​ឡើង។

  1. កាមេរ៉ា

និយាយ​ពី​ផ្នែក​នេះ ទូរស័ព្ទ Nokia 5.1 Plus ត្រូវបាន​អ្នកប្រើប្រាស់​ជាច្រើន​ស​សើ​រថា​មាន​សមត្ថ​ភាព​​​ថតរូប​ច្បាស់ ទាំង​កាមេរ៉ា​មុខ និង​ខាងក្រោយ។ កាមេរ៉ា​មុខ​ទំហំ 8MP ជាមួយនឹង​កម្រិត Aperture f/2.2 អាច​គ្រប់គ្រង​ការថតរូប Selfies បាន​ច្បាស់​ល្អ​គ្រប់​ចំណុច​ពេល​មាន​ពន្លឺ​គ្រប់​គ្រាន់​។ យ៉ាង​មិញ សម្រាប់​នៅក្នុង​កម្រិត​ពន្លឺ​ទាប កាមេរ៉ា​ទាំងមុខ និង​ខាងក្រោយ​ភ្លោះ 13MP+5MP  វា​រៀង​​ធ្វើការ​មិនល្អ​ណាស់ណា​ទេ ដោយ​វា​មានគ្រាប់ៗរំខាន់​សាច់​រូប​បន្តិច។ ប៉ុន្តែ​វា​មិនមែនជា​បញ្ហា​ធំ​ដុំ​​ទេ បើ​យើង​ប្រៀប​វា​ទៅនឹង​តម្លៃ ២០០ ដុល្លារ​ស្ដើង​នេះ។ លោកអ្នក​នៅតែ​អាច​ទទួល​រូបភាព​ល្អ​ដដែល។ ដោយឡែក​ការថតរូប​វីដេអូ ទូរស័ព្ទ​នេះ ក៏​ធ្វើការ​បានល្អ​ខ្លាំងណាស់ ដោយ​រូបភាព​ទទួល​បាន​​ច្បាស់ និង​មាន​រំ​នឹង​ល្អ​ផងដែរ។

  1. សមត្ថភាព​ដំណើរការ

ចូល​មកដល់​ចំណុច​នេះ ប្រិយមិត្ត​ប្រាកដជា​និយាយ​សួរថា រាង​វា​ស្អាត កាមេរ៉ា​វា​ថត​ច្បាស់ ចុះ​សមត្ថភាព​ដំណើរការ​វិញ អាច​លេង​ហ្គេម PUBG អី​បានទេ? បាទ! បើ​សួរ​លេង​បានទេ គឺ​ពិតជា​បាន។ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប MediaTek Helio P60 SoC មាន Ram ទំហំ 3GB និង​​ទំហំ​ផ្ទុក 32GB ហើយ​ដំណើរការ​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.1 អាចធ្វើ​ការ Update ទៅ​កាន់ Android 9 Pie បាន​ភ្លាម​ពេល​ចុច​ប្រើ​ដំបូង។

លក្ខណៈពិសេស​ទាំងនេះ គឺ​ល្អ​សម្រាប់​អ្នក​ប្រើ​ភាគច្រើន។ សម្រាប់​ការ​តេស្ត​ជាក់ស្ដែង វា​គ្មាន​បញ្ហា​ទេ​​ក្នុង​ការចាក់ វីដេអូ Full HD ក៏ដូចជា​ការលេង​ហ្គេម PUBG ក្នុង​កម្រិត Low Settings ដោយ​វា​នៅ​តែមាន​ដំណើរ​ការល្អ ហើយ​មិន​ធ្លាក់ Frame ដែរ។

ការបើក​កម្មវិធី 15 ដំណាលគ្នា យើង​សង្កេតឃើញថា វា​នៅតែ​អាច​ដំណើរ​ការល្អ ហើយក៏​មិន​ឡើង​កម្ដៅ​​អ្វី​ដែរ។ ហើយ​ដែល​គួរ​ឲ្យ​ស​សើរ​មួយទៀត​នោះ គឺ​ថាមពល​ថ្ម 3,060mAh របស់​វា។ ជាទូទៅ​ថាមពល​ថ្ម​របស់​វា​អាច​ទ្រទ្រង់បាន​ចំពោះ​ការប្រើ​ធម្មតា​ពី​ម៉ោង 9 ព្រឹក ដល់​ម៉ោង 9 យប់ ប៉ុន្តែ​បើ​យើង​ប្រើ​រៀង​ខ្លាំង​វា​អាច​ទ្រាំ​បាន​ត្រឹម​ម៉ោង 3 ល្ងាច។

សរុប​ជារួម ចំណុច​ទាំង 3 ខាងលើ វា​ជា​ផ្នែកធំៗដែល​ក្រុមការងារ​យើង​ចង់​លើក​មក​ជម្រាបជូន​ប្រិយមិត្ត​ទាំងអស់គ្នា។ យ៉ាងណាមិញ ទូរស័ព្ទ Nokia 5.1 Plus ចំណុច​ល្អជា​ច្រើន​ទៀត​ដូចជា មាន​ប្រព័ន្ធ​ដោះ​សោ​សុវត្ថិ​ភាពល្អ និង​មាន​ដំណើរការ​រហ័ស រន្ធ​បញ្ចេញ​សំឡេង​ឮ​ច្បាស់ និង​ខ្លាំង។ អ្វីដែល​ពិសេស​ជា​នេះ វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​ដ៏​កម្រ​បំពាក់​នូវ​រន្ធ​សាក​ថ្ម​ប្រភេទ USB Type-C។ ទូរស័ព្ទ Nokia 5.1 Plus មាន​លក់​នៅ​ទីផ្សារ​កម្ពុជា​ហើយ ក្នុងតម្លៃ ២១៩ ដុល្លារ ជាមួយនឹង​ការ​ថែម​ជូន​ស្រោម​ការពារ ស្គ្រី​ន​ការពារ​អេក្រង់ និង​កាបូប Nokia ដ៏​ស្រស់ស្អាត​មួយ ហើយ​ប្រិយមិត្ត​ទាំងអស់​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​​លេខ 012879 707៕