បែកធ្លាយថា Motorola កំពុងញ៉ាប់ដៃក្នុងការបញ្ចេញស្មាតហ្វូន Razr 2019 ដែលអាចបត់អេក្រង់បាន

បន្ទាប់ពីក្រុមហ៊ុន Samsung និង Huawei បានដាក់ចេញស្មាតហ្វូនមានអេក្រង់បត់បានរួចមក ពេលនេះមានដំណឹងមួយបង្ហាញថា ក្រុមហ៊ុន Motorola ក៏កំពុងធ្វើការ​លើ​ចង្វាក់​ផលិត​ស្មា​ត​ហ្វូ​ន​ម៉ាក Razr ឆ្នាំ 2019 ដែលប្រើអេក្រង់អាចបត់បាន ហើយពេលធម្មតាវាមើលទៅដូចទូរស័ព្ទ​ស៊េរី​ចាស់​មួយ។

ជាមួយគ្នានេះ ទូរស័ព្ទ Motorola Razr 2019 អាច​ប្រើ​បន្ទះ​ឈី​ប Snapdragon 710 និងមាន Ram ទំហំ 4GB និងទំហំផ្ទុក 64GB ។ អ្វីដែលពិសេសសម្រាប់ទូរស័ព្ទនេះ គឺ​អេក្រង់​ទំហំ 6.2 អ៊ីង ពេលវា​ពន្លា​អេក្រង់ ហើយ​ក៏មាន​អេក្រង់​ទី​ពីរ​ដែល​នឹង​ទ្រទ្រង់​កម្រិត​បង្ហាញ 600x800px។ ចំពោះព័ត៌មានផ្សេងៗមិនត្រូវបានក្រុមហ៊ុនបង្ហើបនោះទេ ប៉ុន្តែសម្រាប់គម្រោងនេះ វាអាចក្លាយជាពិតក្នុងពេលឆាប់ៗ៕