ផ្សារឌីជីថលផ្នែកមួយដ៏មានសក្តានុពលនៃកំណើនសេដ្ឋកិច្ចកម្ពុជា

ទីផ្សារ​ឌីជីថល​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​ក្លាយជា​ផ្នែក​មួយ​ដ៏​មាន​សក្តានុពល​នៃ​កំណើនសេដ្ឋកិច្ច​ទាំងមូល​របស់​ប្រទេស។ ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាង  43% បានធ្វើ​ឲ្យ​ទីផ្សារ​ឌីជីថល​សំខាន់​ជាង​ជម្រើស​ទីផ្សារ​ផ្សេងទៀត។ ក្រុមហ៊ុន Havas Socialyse នៅ​ប្រទេស​កម្ពុជា ដើរតួនាទី​យ៉ាង​ចម្បង ក្នុងការ​ផ្លាស់ប្តូរ​វិស័យ​ឌីជីថល​នេះ។ ក្រុមហ៊ុន Havas Socialyse ជា​សមាជិក​នៃ​បណ្តាញ Havas នឹង​ប្រារព្ធ​ខួប​មួយឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃទី28 ខែមិថុនា ឆ្នាំ2018 និង​អបអរ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ដែល​បាន​បង្កើតឡើង​ជាមួយនឹង​ម៉ាក​សញ្ញា​ឈានមុខ​គេ​ក្នុងស្រុក និង​អន្តរជាតិ។

sdr

ជាមួយ​ការប្តេជ្ញាចិត្ត​ទៅ​ការច្នៃប្រឌិត​ថ្មី ក្រុមហ៊ុន Havas Socialyse ជំរុញ​បង្កើតបាន​សមិទ្ធផល​ឌីជីថលសំខាន់ៗមួយចំនួន​នៅ​កម្ពុជា រួមមាន​យុទ្ធនាការ​បច្ចេកវិទ្យា​បញ្ចូល​រូប​និម្មិត​ទៅក្នុង​ពិភព​ពិត (Augmented Reality) យុទ្ធនាការ  In App និង​យុទ្ធនាការ​ទីផ្សារ​ឌីជីថល​ដំបូង​គេ​បង្អស់​ដែល​បាន​សាយភាយ​យ៉ាងខ្លាំង​ជាមួយ​ចំនួន​អ្នកមើល និង​ចែករំលែក​រាប់លាន​នាក់។ លោក Anthony Keck ដែលជា​អគ្គនាយក​ប្រតិបត្តិ គ្រុប (Group Chief Operating Officer) ប្រចាំ Havas Riverorchid គ្រុប មានប្រសាសន៍​ឲ្យ​ដឹងថា “នៅពេល​យើង​ចាប់ផ្តើម​ដំណើរការ​ក្រុមហ៊ុន Havas Socialyse ឆ្នាំមុន យើង​ចង់​បង្កើត​អាជីវកម្ម​ឌីជីថល​ដែល​ល្អ​បំផុត ដើម្បី​ផ្តល់​ឲ្យ​ដៃគូ និង​ណែនាំ​អតិថិជន​របស់​យើង​ឲ្យ​ស្គាល់​ពិភព​ឌីជីថលថ្មីៗនៅ​ប្រទេស​កម្ពុជា ច្រើនជាង​ការចាប់អារម្មណ៍​ទៅលើ​ហ្វេ​ស​ប៊ុ​ក​តែ​ម្យ៉ាង” ។ គាត់​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា “ជាមួយ​ការគាំទ្រ Havas នេះ​ជា​ដំណើរ​បន្ត​ឆ្ពោះទៅមុខ​សម្រាប់​ពួកយើង ហើយ​យើង​នឹង​បន្ត​ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ” ។

លោកស្រី Ha Le ជា​នាយក​ទីផ្សារ​ក្រុមហ៊ុន​វី​សា​ប្រចាំ​ប្រទេស កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា បាន​មានប្រសាសន៍ថា  “យើង​បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Havas Socialyse លើ​យុទ្ធនាការ​ឌីជីថល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​កាលពីដើម​ឆ្នាំនេះ” លោកស្រី Le បាន​ចែករំលែក​ថា “យើង​មាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ការងារ​នៅ​ទីនោះ ហើយ​ពួកគេ​មានការ​គាំទ្រ​ខ្លាំង ការយល់ដឹង និង​ភាពបត់បែន​ច្រើន ។ ប្រទេស​កម្ពុជា ជាទី​ផ្សារ​ដែលមាន​ការ​ប្រកួតប្រជែង​ខ្លាំង តែមាន​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​ភាព​រីកចម្រើន” ៕