
ក្រោយ OnePlus 6 បង្ហាញខ្លួនកាលពីថ្ងៃខែឧសភា មានពណ៌ ៣ គឺ Midnight Black, Mirror Black និង Silk White កាលពីថ្ងៃទី ០២ កក្កដា នេះដែរ ក្រុមហ៊ុន OnePlus បានបញ្ចេញ ពណ៌ក្រហមថ្មី មួយទៀតហើយ ដោយមានពណ៌ កាន់តែលេចធ្លោ ចាំងស្អាត និងរូបរាងកញ្ចក់របស់វាទាំងស៊ុមជុំវិញ ក៏មានពណ៌ក្រហម ទាំងអស់ដែរ និងត្រូវបានដាក់ពាក្យ ស្លោកថា “The Red You Need” ស្អាតខ្លាំងណាស់។
ការរចនានៅផ្នែក ខាងក្រោយនោះ វាត្រូវបានប្រើប្រាស់នូវ សារធាតុកញ្ចក់ថ្លា ដោយនៅខាងក្រោម វាបានក្រាលសាច់ថ្នាំ ពណ៌ក្រហម និងកញ្ចក់ថ្លានោះ ពីលើ ដែលមើលទៅផុស ស្អាតតែម្ដង។
ចំណែកផ្នែកកម្លាំងម៉ាស៊ីនរបស់វា គឺត្រូវប្រើប្រាស់ម៉ូឌែលខ្ពស់ ជាមួយនឹងបន្ទះឈីប Snapdragon ៨៤៥ រ៉េម ៨ ជីកាបៃ និងអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ ហើយឯផ្នែកដទៃទៀត គឺមិនត្រូវបានផ្លាស់ប្ដូរ អ្វីឡើយ ដោយវានៅតែជា OnePlus 6 ដដែលប៉ុណ្ណោះ ដូចជាកាមេរ៉ាភ្លោះ នៅខាងក្រោយ ១៦ + ២០ មេហ្គាភិចស៊ែល កាមេរ៉ាមុខ ១៦ មេហ្គាភិចស៊ែល ថាមពលថ្ម ៣,៣០០ មីលីអំពែ និងបច្ចេកវិទ្យា Dash Charge ៤ អំពែ អេក្រង់ Optic AMOLED និងដំណើរការដោយ Android 8.0 លើ Oxygen OS ជំនាន់ទី៕