ព្រោះតែចំណុចដ៏អស្ចារ្យទាំងអស់នេះ ធ្វើឲ្យ Samsung Galaxy S10 | S10+ ក្លាយជាស្មាតហ្វូនលំដាប់កំពូល!

ភ្នំពេញ​ថ្ងៃទី ១៨ មីនា ២០១៩៖ ជាមួយនឹង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ដ៏​ខ្លាំងក្លា​របស់ខ្លួន​ក្រុមហ៊ុន សាម​សុង បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​រួចមកហើយ​កាលពីពេលថ្មីៗនេះ​ក្នុងឱកាស​ខួប​គម្រប់ ១០ឆ្នាំ​នៃ​ការវិវត្ត​របស់ Galaxy ស្មា​ត​ហ្វូ​ន​ក៏ដូចជា​ការបញ្ចេញ​នូវ​លំដាប់​កំពូល​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ផងដែរ។

គួ​រំឭក​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10| S10+ គឺ​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស​បំផុត​ដើម្បី​ធ្វើការ​ផ្តល់ជូន​ដល់​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ទូទាំង​ពិភពលោក​ឱ្យទទួល​បាន​នូវ​អ្វីដែល​អស្ចារ្យ និង​មាន​ជម្រើស​កាន់តែ​ច្រើនជាង​មុន​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។

ជាពិសេស សាម​សុង  ក៏បានផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​លេចធ្លោ​នៅក្នុង​វិស័យ​កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដែល​អាចជួយ​ឱ្យ​មនុស្ស​ទូទាំង​ពិភពលោក​ធ្វើ​នូវ​អ្វីដែល​ពួកគេ​មិនអាច​ធ្វើបាន។

ដូច្នេះហើយ​ជាមួយនឹង​ចំណុច​ដ៏ពិសេសៗខាងក្រោម​នេះ​គឺ​វា​ពិតជា​ស័ក្តិសម និង​ល្អ​គ្រប់គ្រាន់​ក្នុងការ​ធ្វើឱ្យ Samsung Galaxy S10|S10+ អាច​គ្រង​តំណែង​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ប្រចាំឆ្នាំ ២០១៩ ព្រមទាំង​ជាប់​ឈ្មោះ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ក្នុង​ក្តី​ស្រ​ម៉ៃ​របស់​អ្នកប្រើប្រាស់​ទាំងអស់​ជុំវិញ​ពិភពលោក​បាន​ផងដែរ។

* Samsung Galaxy S10

– រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន​ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦!

– ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ!

– បំពាក់​អេក្រង់ Infinity-O Display:  ទំហំ​អេក្រង់ 6.1 អ៊ី​ញ កោង​ស្អាត​លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា វីដេអូ និង លេង​ហ្គេម ជាមួយនឹង Dynamic AMOLED និង​មើលឃើញ​ច្បាស់​ល្អ​បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ ជាមួយ Aspect Ratio 19:9

– Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 %! ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា​ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក។

– បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68

– មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo ឮ​ច្បាស់​ល្អ​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​អារម្មណ៍​ដូច​ទៅនឹង​ស្ថានភាពពិតៗជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម។

– បំពាក់​ឈី​ប Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ!

–  អង្គ​ចងចាំ 8GB, និង​អង្គ​ផ្ទុក 128 GB ឡើងទៅ

– កាមេរ៉ា​មុខ​10MP

– កាមេរ៉ា​ក្រោយ 3 គ្រាប់ (លំដាប់​អាជីព) ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ) + 12MP (telephoto/ 45 ដឺ​ក្រេ) + 16MP (ultra-wide/ 123 ដឺ​ក្រេ) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន។

– ថាមពល​ថ្ម 3400 mAh,USB Charge ឬ Wireless Charge

– Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ​ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ​គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច។

– Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដោយ​ធ្វើការ​បែងចែក​យ៉ាងច្បាស់​រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថា​បើទោះបី​ជាន​រណា​ម្នាក់​មាន​ស្នា​មក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់​ក៏​មិនអាច​ធ្វើការ​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ!

– Super Steady Video: អាច​ថត វីដេអូ បាន​នឹង​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ!

– Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ​ដូច​ជាង​ថត​ជំនាញ​ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព!

** Samsung Galaxy S10+

– រាងស្តើង​ជាង​មុន ស្រាល​ជាង​មុន និង​ធន់​ជាង​មុន​ជាមួយនឹង​អេក្រង់​ប្រភេទ Gorilla Glass ជំនា​ន់ទី ៦!

– ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ

– បំពាក់​អេក្រង់ Infinity-O Display:  ទំហំ​អេក្រង់​លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​ទស្សនា វីដេអូ និង លេង​ហ្គេម ជាមួយនឹង Dynamic AMOLED 6.1 អ៊ី​ញ កោង​ស្អាត និង​មើលឃើញ​ច្បាស់​ល្អ​បើទោះជា​ស្ថិតក្រោម​ពន្លឺ​ថ្ងៃ​បែបណាក៏ដោយ និង​អាច​បង្ហាញ វីដេអូ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9

– Blue Light Protection: អាច​កាត់បន្ថយ​ពន្លឺ​ពណ៌​ខៀវ​ដែល​អាច​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក​បាន​រហូតដល់ 42 %! ដូច្នេះ​ទោះ​ប្រើ​ពេលយប់ ឬ​យូរ​យ៉ាងណា​ក៏​នៅតែមាន​សុវត្ថិភាព​ដល់​កែវភ្នែក​របស់លោក​អ្នក។

– បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68

– មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo ឮ​ច្បាស់​ល្អ​អាចធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​មាន​អារម្មណ៍​ដូចនឹង​ស្ថានភាពពិតៗជាពិសេស​ពេល​ទស្សនា​វីដេអូ និង​លេង​ហ្គេម​ជាដើម។

– បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់​ចុងក្រោយ​បំផុត!

– អង្គ​ចងចាំ 8GB រហូតដល់ 12GB និង​អង្គ​ផ្ទុក 128 GB អាច​បន្ថែម​ក្រៅ​បាន​រហូតដល់ 1TB!

– កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ៖ ទំហំ​10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len

– កាមេរ៉ា​ក្រោយ 3 គ្រាប់ (លំដាប់​អាជីព)៖ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ) + 12MP (telephoto/ 45 ដឺ​ក្រេ) + 16MP (ultra-wide/ 123 ដឺ​ក្រេ) អាច​ថត​បាន​គ្រប់​ប្លង់​ដែល​ចង់បាន​យ៉ាង​ល្អឥតខ្ចោះ​ទាំង​ប្លង់​លាត ប្លង់​ធម្មតា និង​ប្លង់​ព្រាល​ខាងក្រោយ​ក៏បាន។

– ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge:  លឿន​ជាង​មុន និង​ខ្លាំង​ជាង​មុន

– Wireless PowerShare 2.0: ជា​បច្ចេកវិទ្យា​ដំបូង​គេ​ដែល​អាច​បញ្ចូល​ថ្ម​ទៅឱ្យ​ស្មា​ត​ហ្វូ​ន​ដែលមាន​ប្រព័ន្ធ​សាក​ថ្ម​គ្មាន​ខ្សែ​ដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ​គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច!

– Ultrasonic Fingerprint: សម្រាប់​ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Vault-like security លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​លើស​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដោយ​ធ្វើការ​បែងចែក​យ៉ាងច្បាស់​រវាង​ក្រ​យ៉ៅ​ដៃ 3D និង 2D ក្លែងក្លាយ។ មានន័យថា​បើទោះបី​ជាន​រណា​ម្នាក់​មាន​ស្នា​មក្រ​យ៉ៅ​ដៃ​របស់​ម្ចាស់​ក៏​មិនអាច​ធ្វើការ​ដោះ​សោរ ឬ​ចូលទៅ​កាន់​ទូរស័ព្ទ​បានឡើយ!

– Super Steady Video: អាច​ថត វីដេអូ បាន​នឹង​គ្រប់​ស្ថានភាព​បាន​យ៉ាងច្បាស់ និង​មិនមាន​ញ័រ​ឡើយ!

– Photo Suggestion: ជា​មុខងារ​ដែល​អាចឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​អាច​ថត​ផ្តិត​យក​រូបភាព និង​គ្រប់​ប្លង់​បាន​យ៉ាង​ល្អឥតខ្ចោះ​ដូច​ជាង​ថត​ជំនាញ​ជាមួយនឹង​ការបំពាក់​ប្រភេទ​កាមេរ៉ា​លំដាប់​អាជីព!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ៕