Note 9 របស់ Samsung អាចនឹងបំពាក់បច្ចេកវិទ្យាថ្មីមួយ ដើម្បីអាចបំបាក់ iPhone X

បន្ទាប់ពីក្រុមហ៊ុន Samsung ប្រកាសឲ្យដឹងពីថ្ងៃប្រារព្វព្រឹត្តិការណ៍ Samsung Galaxy Unpacked នៅក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក សហរដ្ឋ​អា​មេ​រិច នៅ​ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨ យើងនៅមិនទាន់មានដំណឹងផ្សេង និងរូបរាង​របស់​ទូរស័ព្ទ Galaxy Note 9 ណាមួយបែកបានធ្លាយនៅឡើយទេ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានមួយបង្ហាញថា ក្រុមហ៊ុន​កូរ៉េនេះ នឹងត្រៀមបំពាក់បច្ចេកវិទ្យាមួយ ដើម្បីបំបាក់ទូរស័ព្ទ iPhone X របស់ Apple ។

តាមការចុះផ្សាយ Galaxy Note 9 របស់ក្រុមហ៊ុន Samsung នឹង​បំពាក់​បច្ចេកវិទ្យា​ ISOCELL លើកាមេរ៉ាឲ្យខ្លាំង និងមានលក្ខណៈពិសេសជាង iPhone X។ ក្រុមហ៊ុន Samsung មានបំណង​ចង់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កា​មេ​រ៉ា​ខ្លួន​ឲ្យ​ខ្លាំង​ជាង​ក្រុមហ៊ុន Apple ហើយ​នាពេលថ្មីៗនេះ យើង​ទទួលបាន​ពត៌មាន​មួយចំនួន​ថា បច្ចេកវិទ្យា ISOCELL នឹង​ត្រូវបាន​បំពាក់​លើ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Note 9 ដែល​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​រដូវ​កាល​ថ្មី​នេះ។

ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា ISOCELL ថ្មី​នេះ​ត្រូវបាន​ក្រុមហ៊ុន Samsung ណែនាំ​រួចមកហើយ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress ដែល​ធ្វើឡើង​ក្នុង​ទីក្រុង Shanghai។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​សន្យាថា sensor CMOS សម្រាប់​ចាប់យក​រូបភាព​របស់​ខ្លួន នឹងមាន​សមត្ថភាព​អាច​ចាប់យក​ពន្លឺ និង​ពណ៌​បានល្អ​ជាង​មុន៕