បែកធ្លាយរូបរាង និងលក្ខណៈពិសេសមួយចំនួនរបស់ vivo X27 ជាថ្មី ឃើញហើយពិតជាគួរឲ្យចាប់អារម្មណ៍

បន្ទាប់ពី​ធ្វើការ​សម្ពោធ​ទូរស័ព្ទ​អេក្រង់​លាទ vivo V15 និង V15 Pro កាលពីពេល​កន្លងមក ថ្មីៗនេះ​មាន​ព័ត៌មាន​បែកធ្លាយ​មួយទៀត​បង្ហាញថា​ក្រុមហ៊ុន​ចិន​មួយ​នេះ​អាច​នឹង​គ្រោង​ដាក់ចេញ​ស្មា​ត​ហ្វូ​ន​ប្រើ​ទម្រង់​អេក្រង់​ដូចគ្នា តែ​ខុស​ត្រកូល ដោយ​ដូច​មក​ត្រកូល X សម្រាប់​ខែក្រោយ​នេះ។

ទូរស័ព្ទ vivo X27 ត្រូវបាន​គេ​បញ្ជាក់ថា​អាច​នឹង​ប្រើ​កាមេរ៉ា​ទំហំ 48 MP នៅ​ផ្នែ​ខាងក្រោយ​ដែលមាន​រហូតដល់ 3 គ្រាប់ និង​ខាងមុខ​ប្រើ​ប្រភេទ​លោត​ចេញ​ដូច V15 ដែរ។ ស្មា​ត​ហ្វូ​ន​នេះ នឹងត្រូវ​បំពាក់​ជាមួយនឹង RAM ទំហំ 8GB និង​មាន​ទំហំ​ផ្ទុក 256GB ហើយ​ប្រើ​ថ្ម​ទំហំ 4,000 mAh ។ vivo X27 នឹងត្រូវ​បង្ហាញខ្លួន​លើ​ពណ៌​ខៀវ និង​ផ្កាឈូក​ស្រស់ ដោយ​តម្លៃ​មិនទាន់​ត្រូវបាន​គេ​បង្ហើប​ឲ្យ​ដឹង​នៅ​ឡើង​យ​ទេ៕