អតិថិជនដែលបានជាវ Huawei P20 និង P20 Pro ចំនួន ២០ នាក់ដំបូងទទួលបានកាស Wireless FreeBuds ពី Huawei

កាលពី​ម្សិលមិញ​នេះ ក្រុមហ៊ុន ឈានមុខ​លំដាប់​ពិ​លោក Huawei បានរៀបចំ​កម្មវិធី​ផ្តល់​កាដូ​ពិសេស កាស Wireless Huawei FreeBuds ដល់​អតិថិជន​ចំនួន ២០ ដំបូង​ដែល​បាន​ជាវ​ស្មា​ត​ហ្វូ​ន Huawei P20 ($689) និង Huawei P20 Pro ($859) សម្រាប់​អតិថិជន ២០នាក់​ដំបូង នៅ​អគា​ពាណិជ្ជកម្ម Exchange Square កាលពី​រសៀល​ថ្ងៃអាទិត្យ ទី០១ កក្ត​ដា ឆ្នាំ២០១។

លោក Jeff Yang នាយក​ចែកចាយ​ស្មា​ត​ហ្វូ​ន​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា៖ “អតិថិជន​ដែល ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន ស៊េរី​ថ្មី Huawei P20 តម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ស៊ីម​ស្មា​ត & កញ្ចប់​ធំ​ហ្មង 12សប្តាហ៍ និង Huawei P20 Pro តម្លៃ$859 ថែម កាស Wireless Huawei FreeBuds, និង ស៊ីម​ស្មា​ត កញ្ចប់​ធំ​ហ្មង 24 សប្តាហ៍។

កញ្ញា ជា បូ​រា​មី ដែលជា​អតិថិជន​រូប​ដែល​បាន​ជាវ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍​របស់ខ្លួន​បន្ទាប់ពី​ទទួលបាន​កាស Wirelss Huawei FreeBudsថា “នាង​ខ្ញុំ​ពិតជា​សប្បាយ​រំភើប​ខ្លាំង ព្រោះ​កាស Wireless Huawei FreeBuds គួរ​ឲ្យ​ស្រឡាញ់​ខ្លាំងណាស់ និង​មាន​ភាព​ឆ្លាត​វៃ​ដែលជា​ដៃគូរ​របស់​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន Huawei P20 Pro របស់​នាង​ខ្ញុំ។ បើ​ចង់បាន​កុំ​ភ្លេច​ជាវ P20 ស៊េរី​មួយ​ដែរ​ទៅ ដឹង​តែ​បាន​ហ្មង!។

Huawei P20 Pro គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ប្រើប្រាស់​នូវ​ប្រព័ន្ធ IP67សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក​ថែម​ទៀតផង។


ជាពិសេស Huawei P20 Pro បំពាក់​នូវ អេក្រង់​ទំហំ 6.1-inch OLED Display ជាមួយ​កម្រិត​ភាពច្បាស់ 2240×1080 ភិ​ច​សែ​ល មាន Notch នៅលើ​អេក្រង់ ភ្ជាប់​នូវ​បច្ចេកវិទ្យា 2D Mapping សម្រាប់​ការ​ស្កេ​ន​ទៅលើ​ផ្ទៃមុខ មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 6GB ។ Huawei P20 Pro ប្រើប្រាស់​មុខងារ AI មាន​កាមេរ៉ា​មុខ Leica ទំហំ 24MP និង​កាមេរ៉ា​ខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។ ស្មា​ត​ហ្វូ​ន​នេះ​មាន​ថាមពល​ថ្ម 4,000mAh ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Huawei’s SuperCharger fast charging technology។

ចំណែកឯ​Huawei P20 ក៏​មិន​ចាញ់​កំពូល​ស្មា​ត​ហ្វូ​ន Huawei P20 Pro ប៉ុន្មាន​ដែរ។ Huawei P20 ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ ស្រស់ស្អាត​ទាក់ទាញ តួរ​ធ្វើ​ពី​កញ្ចក់ និង​លោហធាតុ​ដ៏​រលើបរលោង ប្រើប្រាស់​នូវ​ប្រព័ន្ធ IP53សម្រាប់​ការពារ​ធូលី និង​ការពារ​ទឹក បំពាក់​នូវ អេក្រង់​ទំហំ 5.8-inch RGBW Display ជាមួយ​កម្រិត​ភាពច្បាស់ 2244×1080 ភិ​ច​សែ​ល ប្រើប្រាស់​នូវ screen aspect ratios ហើយក៏​មាន Notch ភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី 2D Mapping សម្រាប់​ការ​ស្កេ​ន​ទៅលើ​ផ្ទៃមុខ ប្រតិបត្តិ​ការណ៍​ដោយ Emotion UI 8.1 ប្រើប្រាស់​មុខងារ AI ដែល​ដំណើរការ ដោយ​បន្ទះ​ឈី​ប Kirin 970 មាន​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ភ្ជាប់​ជាមួយនឹង microSD Card មាន​រ៉េ​ម​ទំហំ 4GB ។ រឹតតែ​ពិសេស កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 ប្រើប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ ដែល​កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ពណ៌​មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ា​សម្រាប់​ចាប់យក​រូបភាព​ស​ខ្មៅ​មាន​ទំហំ 20MP f/1.6 monochrome sensor និង​កាមេរ៉ា​មុខ​វិញ​មាន​ទំហំ​រហូតដល់​ទៅ 24 MP មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ផ្តិត​យក​រូបភាព Selfie បាន​ស្អាត​ល្អ។ Huawei P20 មាន​ថាមពល​ថ្ម​ទំហំ 3400mAh ប្រើប្រាស់​នូវ​បច្ចេកវិទ្យា fast charging technology ដែល​អាច​បញ្ចូល​ថាមពល​ថ្ម​ពី 0-58% ជាមួយនឹង​ការបញ្ចូល​ថាមពល​ថ្ម​ត្រឹមតែ 30នាទី។

សរុបមក​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Huawei P20 តម្លៃ ៦៨៩ដុល្លារ និង Huawei P20 Pro តម្លៃ ៨៥៩ដុល្លារ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ស្រឡាញ់​ការថតរូប​បែប​អាជីព និង​សិល្ប​ស៊ី​វិ​ល័យ។ លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ដែល​នៅ​ជិត​អ្នក​ជាងគេ រឺ ហាង​លក់​ទូរស័ព្ទ​ដែលមាន​ស្លាក​សញ្ញា រឺ​បុគ្គលិក​លក់ Huawei៕