ខ្លាំងបាត់! Xiaomi ថាប្រមាណ 3 ខែនេះ Redmi Note 7 វៃចេញអស់ជាង 4 លានគ្រឿង

គិតត្រឹម 3 ខែដើមឆ្នាំ 2019 នេះ ក្រុមហ៊ុន Xiaomi បាន​ប្រកាស​ចេញ​ស្មាតហ្វូន​ម៉ូឌែល Redmi Note 7 បានរហូតដល់ 4 លាន​គ្រឿង​។

​លោក Lei Jun នាយក​ប្រតិបត្តិ​របស់ Xiaomi បាន​និយាយ​ថា កំណើន​អ្នក​កម្ម៉ង់​ទិញ Note 7 ច្រើន​មិន​នឹក​ស្មាន​ដល់ ពោល​គឺ​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជា 50,000 គ្រឿង​ឯណោះ។ បើ​ធៀន​នឹងម៉ូឌែល​មុនៗដូច​ជា Honor 8X ក៏​លក់​ដាច់​ខ្លាំង​ ដូច​គ្នា​បែប​នេះ​ដែរ ។ ទាំងនេះ​ជា​ជំហានជោគជ័យ​ មួយយ៉ាងធំធេងសម្រាប់ Xiaomi។

ស្មាតហ្វូន Redmi Note 7 នេះមាន​ទំហំ​អេក្រង់ 6.3 អ៊ីញ ប្រភេទ 19.5:9 Full-HD ហើយក៏បានបំពាក់ដោយបន្ទះឈីប Snapdragon 660, មានថ្មទំហំធំដល់ទៅ 4,000mAh, ប្រើប្រាស់ USB Type-C និងមានរន្ធកាសថែមទៀត។ ចំណែកផ្នែកកាមេរ៉ាវិញ ខាងមុខមានសេនស័រកាមេរ៉ា ទំហំ 13 មេហ្គាភិចសែលសម្រាប់ថត Selfie ហើយផ្នែកខាងក្រោយ មានកាមេរ៉ាភ្លោះ ដោយកាមេរ៉ាមួយមានសេនស័រទំហំធំ ដល់ទៅ 48 មេហ្គាភិចសែលឯណោះ និងមួយទៀតទំហំ 5 មេហ្គាភិចសែលផងដែរ៕