Z1i ស្មាតហ្វូនថ្មីរបស់ Vivo តម្លៃជាង 200 ដុល្លារ ត្រៀមចេញលក់ក្នុងទីផ្សារឆាប់ៗនេះ!

គ្រាន់តែចូលដល់ខែដើមខែកក្កដា ភ្លាមក្រុមហ៊ុនស្មាតហ្វូនចិន vivo បានបញ្ចេញនូវទូរស័ព្ទស៊េរីថ្មីក្បាលឆក មានរាងស្អាតស្រដៀងនឹង V9 មានឈ្មោះថា Vivo Z1i ដែលជាសិស្សប្អូនរបស់ Z1 មានកម្លាំងម៉ាស៊ីន របស់​ស្មាតហ្វូន​នេះ គឺវាប្រើប្រាស់ Snapdragon 636 ជាមួយ RAM ទំហំ 4GB និងមានអង្គផ្ទុកទិន្នន័យ ទំហំ 128GB។

Vivo Z1i នេះ ត្រូវបានទម្លាក់កម្រិត ភិចស៊ែល ដោយវាមានកាមេរ៉ា មុខទំហំត្រឹម 16 មេហ្គាភិចស៊ែលប៉ុណ្ណោះ និងកាមេរ៉ាភ្លោះ ខាងក្រោយ មានទំហំ 12 មេហ្គាភិចស៊ែល + 2 មេហ្គាភិចស៊ែល មាន​អេក្រង់​ទំហំ 6.26 អ៊ីញ​កម្រិត FHD+ (2280×1080)px ហើយមាន​ជម្រើស​ចំនួន 2 ពណ៌ គឺពណ៌ខ្មៅលាយ​ពណ៌​មាស និងពណ៌ក្រហម យ៉ាងស្រស់ឆើត។ ស្មាតហ្វូននេះ ទើប​តែ​មាន​វត្តមាន នៅក្នុងប្រទេសចិន នៅឡើយទេ ជាមួយ​នឹង​តម្លៃខ្ទង់ 245 ដុល្លារ ហើយវាអាចនឹង មកដល់ទីផ្សារ ប្រទេសនានា ក្នុងពេលឆាប់ៗខាងមុខ ឯ​តម្លៃ​អាច​ថ្លៃ​ជាង​បន្តិច៕