មានលក់នៅខ្មែរហើយ! Nokia 106 និង Nokia 210 រាងស្អាតៗកប់

រាជធានី​ភ្នំពេញ៖ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ខ្លាំង​លើ​ស៊េរី​ស្មា​ត​ហ្វូ​ន Nokia 6.1 Plus, Nokia 5.1 Plus, Nokia 3.1 Plus និង​ម៉ូ​ឌែ​ល​មួយចំនួនទៀត​ក្នុង​ទីផ្សារ​កម្ពុជា ពេលនេះ​ក្រុមហ៊ុន Nokia បានប្រកាស​ជា​ផ្លូវការ​នូវ​ស៊េរី​ទូរស័ព្ទ​ប្រើ​ប៊ូ​តុង​ចុច ឬ​អ្នកប្រើប្រាស់​ខ្មែរ​និយម​ហៅថា Nokia N ចុច​ពិល​ចំនួន 2 ម៉ូ​ឌែ​ល​គឺ​ទូរស័ព្ទ Nokia 106 និង Nokia 210។

Nokia 210 អាច​ប្រើ​បាន​ស៊ឹម 2 លើ​មាន​អេក្រង់ 2.4 អ៊ី​ញ​ប្រភេទ QVGA ប្រើ​កាមេរ៉ា VGA នៅ​ផ្នែក​ខាងក្រោយ និង​ភ្លើង LED Flash ជំនួយ​ពេលយប់​ផងដែរ។ ទូរស័ព្ទ​នេះ ដំណើរការ​នូវ​ប្រព័ន្ធ S30 ដែល​អាច​ដំឡើង និង​ប្រើ​កម្មវិធី Opera Mini Browser, Facebook និង​ហ្គេម Classic Snake បានជា​ធម្មតា។ អ្វីដែល​កាន់តែ​ពិសេស ទូរស័ព្ទ​នេះ​កន្លែង​សម្រាប់​ទាយ​យក​កម្មវិធី និង​ហ្គេម​ផ្សេងទៀត Mobile Store ផងដែរ។ Nokia 210 ក៏មាន​កម្មវិធី​វិទ្យុ សមត្ថភាព​ផ្ទុក​លេខ​ទំនាក់ទំនង​បាន​រហូត​ច្រើន ចាក់​តន្ដ្រី MP3 និង​ថាមពល​ថ្ម​អាច​ប្រើ​បាន​រហូត 20 ថ្ងៃ ជាមួយនឹង​តម្លៃ​ត្រឹមតែ 34 ដុល្លារ​តែប៉ុណ្ណោះ។

ដោយឡែក​សម្រាប់​ទូរស័ព្ទ Nokia 106 វិញ ក៏​អាច​ប្រើ​បាន​ស៊ឹម 2 ដូចគ្នា ជាមួយនឹង​សមត្ថភាព​រក្សាទុក​លេខ​ទូរស័ព្ទ​បាន 2 ម៉ឺន​លេខ និង SMS បាន​ចំនួន 5០០ ហើយ​មាន​ថាមពល​ថ្ម 800mAh កាន់​បានយូរ​រហូត 21 ថ្ងៃ និង​អាច​ប្រើ​សម្រាប់​កា​រស​ន្ទា​បាន​រហូត 15 ម៉ោង​ទើប​អស់​ថ្ម។

ទូរស័ព្ទ Nokia 106 ថ្មី​នេះ មាន RAM មាន​ទំហំ 4MB និង​មាន​អេក្រង់​ទំហំ 1.8 អ៊ី​ញ 120×160 ភិ​ច​សែ​ល អាច​លេង​ហ្គេម Snake Xenzia បាន។  ចំពោះ​រូបរាង ទូរស័ព្ទ Nokia 106 ត្រូវបាន​ផលិត​ពី​សារធាតុ Polycarbonate ផ្សំ​ឡើង​ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​នូវ​ថ្នាំលាប​ដែល​បង្កើតជា​ពណ៌​ដូចគ្នា​នៅ​ជុំវិញ បានធ្វើ​ឲ្យ​ទូរស័ព្ទ​ថ្មី​នេះ មាន​ព័​ណ​កាន់តែ​ស្អាត និង​ការពារ​ការ​ឆ្កូត និង​សឹករិចរឹលផ្សេងៗ ហើយ​ចំពោះ​តម្លៃ​ទូរស័ព្ទ​ចុច​ពិល​ស៊េរី​ថ្មី​នេះ មានតម្លៃ​ត្រឹមតែ 18 ដុល្លារ​ប៉ុណ្ណោះ។ ប្រិយមិត្ត​ទាំងអស់​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស សាកសួរ​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ 012879 707៕