ប្រធានផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ដែលត្រូវចាប់ខ្លួននៅកាណាដា ជាអ្នកគាំទ្រផលិត Apple ផ្កាប់មុខ…..!

រឿងរ៉ាវ​កូនស្រី​របស់​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei ដែល​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​កាណាដា នៅ​មិនទាន់មាន​ដំណឹង​អ្វី​ទេ​ផ្សេង​ទេ ប៉ុន្តែថ្មីៗនេះ មាន​ព័ត៌មាន​មួយ​ចុះផ្សាយ​ថា លោកស្រី ម៉េង វ៉ាន​ចូ​វ (Meng Wanzhou) គឺជា​អ្នកគាំទ្រ​ផ​លិ​ផល Apple ផ្កាប់មុខ ខណៈពេល​ចាប់ខ្លួន គេ​ឃើញ​អ្នកស្រី​កាន់​ឱប​ទូរស័ព្ទ iPhone, iPad និង​កុំព្យូទ័រ MacBook Air ពេញដៃ។

យោងតាម​របាយការណ៍​តុលាការ​បានបង្ហាញ​ថា លោកស្រី ម៉េង វ៉ាន​ចូ​វ មាន​ទូរស័ព្ទ iPhone 7 Plus, iPad Pro និង​កុំព្យូទ័រ MacBook Air ពេល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​កាណាដា។ ក្រៅពី​ផលិត​ខាងលើ លោកស្រី ក៏មាន​ប្រើ​ទូរស័ព្ទ Huawei Mate 20 RS Porsche Edition ដែលជា​ផលិតផល​តែមួយគត់​របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​គេ​នាំមក​ជាមួយ​ផលិតផល Apple ។ ខណៈនោះ មេធាវី​របស់លោក​ម៉េង ត្រូវបាន​គេ​រាយការណ៍​ថា​បានស្នើ​សុំ​ចម្លង​ទិន្នន័យ​ដែល​រក្សាទុក​នៅលើ​ឧបករណ៍​ដែល​រឹបអូស។

ជាមួយនឹង​ព័ត៌មាន​មួយ​នេះ មាន​មនុស្ស​ជាច្រើន​ឆ្ងល់​ថា ហេតុអ្វី​បានជា​អ្នកស្រី​សម្រេចចិត្ត​ប្រើ​ផលិតផល Apple បើ​ឧបករណ៍​ផ្ទាល់​របស់​ក្រុមហ៊ុន Huawei ត្រូវបាន​គេ​សន្មត​ថា​ល្អ​ជាង​មុន​ទៅហើយ? ប៉ុន្តែ​អ្នក​គេ​យល់ថា អ្នកស្រី​អាច​ប្រើ​វា​ដើម្បី​សិក្សា​ពី​គូប្រកួត​ប្រជែង ខណៈ​អ្នក​លើកឡើងថា វា​មិនមែនជា​ការស្វែងយល់​អ្វី​ទេ ព្រោះ​ទូរស័ព្ទ​អ្នក​ប្រើ​មិនមែន​ស៊េរី​ថ្មី​ទាន់​ឆ្នាំ 2019 អ្វី​ទេ គឺជា​ទូរស័ព្ទ iPhone 7 Plus ហើយ​មួយទៀត​គឺជា​កុំព្យូទ័រ MacBook Air។

យ៉ាងណាមិញ គេ​មិន​ខ្វល់​ទេ​ថា អ្នកស្រី ម៉េង ជា​អ្នកគាំទ្រ​ផលិតផល Apple ឬ​អត់ ប៉ុន្តែ​អ្វី​ដែលជា​រឿង​គួរ​ឲ្យ​សំណើច​នោះ ស្របពេល​គេ​ចាប់ខ្លួន​អ្នកស្រី គេ​បានឃើញ​ផលិតផល​របស់​គូប្រកួត​ប្រជែង​នៅ​ជាមួយ​អ្នកស្រី​ទៅវិញ៕

ប្រភព៖ Mashable