លេចឮថា Microsoft កំពុងសំងំអភិវឌ្ឍន៍ទូរស័ព្ទកូនកាត់កុំព្យូទ័រអាចបត់បាន!

តាមចុះផ្សាយរបស់គេហទំព័រ The Verge បានឲ្យដឹងថា ក្រុមហ៊ុន Microsoft កំពុង​អភិវឌ្ឍ​ស្មាតហ្វូន​បត់​ដូច​សៀវ​ភៅ​​បាន Surface Foldable ​ក្រោម​លេខ​កូដ Andromeda ហើយ​ប៉ាតង់​មួយ​ចំនួន​ដែល​ទាក់ទិន​នឹង​សមិទ្ធផល​នេះ​ក៏​​ត្រូវ​បាន​បង្ហាញ​អំពី​រចនាបថ​ឌីហ្សាញ​ផង​ដែរ។

តាមរយៈរូបថត​ប៉ុន្មាន​សន្លឹក​នៃ​គំរូ​ឌីហ្សាញ​អំពី​កុំព្យូទ័រ​បត់ Foldable Computer ​របស់ Microsoft ដែល​ជា Concept បង្កើត​ដោយ David Breyer បានឲ្យ​ដឹង​ថា គំរូ​បឋម​ដែល Microsoft កំពុង​សំងំ​បង្កើត​ គឺ​មាន​រូបរាង​ស្រដៀង​ខ្លាំង​ទៅ​នឹង​គំរូ​ Concept រូប​ទាំង​នេះ។

គំនិត​នៃ​ឧបករណ៍​នេះ ត្រូវ​បាន​ឌីហ្សាញ​មាន​ភាព​ស្រពិចស្រពិល ដែល​វា​មាន​លក្ខណៈ​ជា Portable computer ​និង Smartphone។ ដូច្នេះ​វា​ហាក់​ជា​ឧបករណ៍​ហាយប្រ៊ីដ​ដែល​ខ្ចី​យក​លក្ខណៈ​របស់​ឧបករណ៍​ទាំង​ពីរ ដែល​មើល​ទៅ​ពិត​ជា​គួរ​ឱ្យ​ចាប់អារម្មណ៍។ យ៉ាងណា​ មក​ដល់​ពេល​នេះ មិនទាន់​មាន​​ព័ត៌មាន​លំអិត​អំពី​កាលបរិច្ឆេទ​ដែល ស្មាតហ្វូន​បត់ ឬ​កុំព្យូទ័រ​បត់​​ពី​ក្រុមហ៊ុន Microsoft នឹង​ត្រូវ​ប្រកាស​ផ្លូវការ​ពេល​ណា​នៅ​ឡើយ៕