Ford កម្ពុជា ដាក់ឲ្យ Pre-Order រថយន្ត Ecosport ស៊េរីឆ្នាំ 2019 ក្នុងតម្លៃតែជាង 2 ម៉ឺនដុល្លារ!

បច្ចុប្បន្នរថយន្តប្រភេទ SUV កំពុងទទួលបាននូវការពេញនិយមយ៉ាងច្រើនកុះករពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ ដោយសារតម្លៃរបស់រថយន្តប្រភេទ SUV មួយទឹកបច្ចុប្បន្នមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃរថយន្តថ្មី ជាហេតុធ្វើឲ្យធ្វើឲ្យអ្នកប្រើប្រាស់មួយចំនួនងាកមកប្រើប្រាស់រថយន្តថ្មីវិញ។

ជាក់ស្ដែងកាល់ពីពេលថ្មីៗនេះ គេសង្កេតឃើញក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្ដាច់មុខរថយន្ត Ford ប្រចាំប្រទេសកម្ពុជា បាននាំយកនូវរថយន្ត SUV មួយប្រភេទ នោះគឺរថយន្ត Ford Ecosport ដែលមានការផ្ដល់ជូននូវតម្លៃពិសេសត្រឹមតែ $28,800 តែប៉ុណ្ណោះសម្រាប់អតិថិជនដែលធ្វើការកក់ទុកជាមុន។  រថយន្ត Ford Ecosport ស៊េរីថ្មីឆ្នាំ2019 ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ទាំងរូបរាងផ្នែកខាងក្នុង ខាងក្រៅ និងជាពិសេសបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសំរាប់ជួយសំរួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Ecosport​ 2019 នោះរួមមាន៖

  1. បច្ចេកវិទ្យា​ SYNC 3 និងអេក្រង់ Touch Screen 6.5 អ៊ិញ
  2. កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន
  3. ផ្នែកខាងក្រៅ នឹងខាងក្នុងរចនាថ្មីស្រឡាងយ៉ាងស្រស់ស្អាត
  4. ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ
  5. ហ្វាកូដអូតូ
  6. សេនសឺខាងក្រោយជំនួយចូលចត
  7. ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត
  8. ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល
  9. បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ
  10. ម៉ាស៊ីន Ecoboost កម្លាំងខ្លាំងស៊ីប្រេងតិច
  11. ចង្កូតធូរងាយស្រួលបើកបរ
  12. ប្រអប់ត្រជាក់ និងកន្លែងដាក់ឥវ៉ាន់ 25 កន្លែង

សូមអញ្ជើញមកទទួលយកអត្ថប្រយោជន៍ទំាងអស់នេះ នៅអាគារតាំងបង្ហាញរថយន្តទំាងបីរបស់ Fordដែលរួមមាន៖

  • ទីតាំងទី1: អគារលេខ 444 មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរស័ព្ទទំនាក់ទំនង 023 214 214
  • ទីតាំងទី2: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុង ទូរស័ព្ទទំនាក់ទំនង 023 890 880
  • ទីតាំងទី3: អគារលេខ 593 ផ្លូវជាតិលេខ6 ខេត្តសៀមរាម ទូរស័ព្ទទំនាក់ទំនង 063 766 063
    សម្រាប់ពត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 012 333 975