Galaxy ស៊េរី A70 និង A80 ជំនាន់ថ្មី របស់ សាមសុង បានដាក់សម្ពោធជាផ្លូវការកាលពីយប់មិញនាទីក្រុងបាងកក-ប្រទេសថៃ!

ភ្នំពេញ​ថ្ងៃទី ១១ មេសា ២០១៩៖ តាមរយៈ​ការដាក់​សម្ពោធ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៩  ដែល​ធ្វើឡើង​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ ក្រុមហ៊ុន សាម​សុង បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជា​ផ្លូវការ​របស់ខ្លួន​ចំនួន ២ ម៉ូ​ឌែ​ល​ថ្មី​ទៀត​ដែល​ស្ថិតក្នុង​ត្រកូល Galaxy A ហើយ​ដែល​ម៉ូ​ដែល​ថ្មី​នោះ​គឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹង​រូបរាង និង​លក្ខណៈពិសេសថ្មីៗយ៉ាង​ទាក់ទាញ​និង​ប្រកបដោយ​លក្ខណៈសម្បត្តិ​ខ្ពស់ ។

ចំណុច​ពិសេស​បំផុត​នោះ​គឺ ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Samsung Galaxy A80 បាន​រចនា​មកជា​មួយ​នឹង រូបរាង​ថ្មី អេក្រង់​ធំ​លាតសន្ធឹង 100% និង​កាមេរ៉ា​ជំនាន់​ថ្មី​ពិសេស ដែល​ផ្តល់​គុណភាព​យា់ង​ខ្ពស់​សំរាប់​ការ Selfie ក៏ដូចជា​ការថតរូប​ធម្មតា ដែល​មិន​ធ្លាប់មាន​ក្នុង​ខ្សែស្រឡាយ​ត្រកូល A ពីមុនមក ! ចំណែក Samsung Galaxy A70 ក៏បាន​បង្ហាញខ្លួន​ជាមួយ​ភាពឆើតឆាយ​ស្រោប​ជាមួយ​កញ្ចក់​ទាំងមុខ​ក្រោយ ថាមពល​ថ្ម​ខ្លាំង​ដាច់​គេ 4500mAh និង​ប្រតិបត្តិការ​ជាមួយ​អង្គ​ប្រតិបត្តិ​ដ៏​ខ្លាំងក្លា ។ ក្នុងពេល​ដ៏​មហាអស្ចារ្យ​នេះ កម្មវិធី​ក៏បាន​ប្រកាស​បង្ហាញ​ពី​តំណាង​ផលិតផល​ជា​ផ្លូវការ​របស់​សាម​សុង​កំរិត​ពិភពលោក​គឺ កញ្ញា​ទាំង 4 នាក់​របស់​ក្រុម​ចម្រៀង BLACKPINK  ដ៏​ល្បីល្បាញ​របស់​ប្រទេស​កូរ៉េ ដែល​បាន​បង្ហាញខ្លួន​ក៏ដូចជា​បង្កើត​នូវ​ក្តី​រីករាយ​ដល់​កម្មវិធី​ផងដែរ ។

សម្រាប់​ប្រទេស​កម្ពុជា ក្រុមហ៊ុន បាន​បញ្ជាក់ថា​ចំពោះ​វត្តមាន​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ដ៏​អស្ចារ្យ ស៊េរី Galaxy A70 នឹងធ្វើ​ការដាក់​លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​នៅ​ចុងខែ​មេសា

ឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹង​បង្ហាញខ្លួន​លើ​ទីផ្សារ​នៅ​ដំណាច់ ខែឧសភា ឆ្នាំ ២០១៩ នេះ។ រីឯ​តម្លៃ​វិញ ក្រុមហ៊ុន សាម​សុង មិនទាន់បាន​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​នោះទេ ដូច្នេះ​សូម​អតិថិជន​របស់ សាម​សុង​ទាំងអស់​រង់ចាំ​តាមដាន​នៅពេល​ខាងមុខឆាប់ៗនេះ។

សម្រាប់កម្មវិធី​កំរិត​អន្តរជាតិ​នេះ ពិសេស​សំរាប់​ប្រទេស​កម្ពុជា យើង​ក៏មាន​ប្រតិភូ​ជាច្រើន នាក់​ចូល​រូ​ម​ក្នុង​កម្មវិធី​ផងដែរ ដែល​រួមមាន អ្នក​ដែលមាន​សំណាង​ឈ្នះ​ពី​ការ​ជាវ​ផលិតផល​សាម​សុង Galaxy A30 និង A50 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេលថ្មីៗនេះ រួមជាមួយ​ហ្វេ​ន​របស់​សាម​សុង​ដែល​ដឹកនាំ​ដោយ​តំណាង​ផលិតផល​ក្រុមហ៊ុន​សាម​សុង​កម្ពុជា​គឺ​កញ្ញា មាន សូ​នី​តា​ផងដែរ ។

 

ដើម្បី​ជ្រាប​ឱ្យ​កាន់តែច្បាស់​យើង​នឹង​បង្ហាញ​ពី​លក្ខណៈសម្បត្តិពិសេសៗរួមទាំង​កម្លាំង​ម៉ាស៊ីន​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា៖

* Samsung Galaxy A70

–    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (ម៉ូត​អេក្រង់ Infinity-U Display)

–    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED

–    កម្រិត​បង្ហាញ​រូបភាព Full HD+

–    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic

–    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)

–    រ៉េ​ម​ទំហំ 6GB

–    អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម​បាន​រហូតដល់ 512GB

–    កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល

–    កាមេរ៉ា​ក្រោយ 3 គ្រាប់៖  32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 5 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន                    Ultra Wide + 8 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth Sensor សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ។

–    ថាមពល​ថ្ម 4500mAh

–    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C

–    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន

–    ដំណើរការ​ដោយ Android 9 Pie

–    ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ជាដើម។

–    Galaxy A70 ថ្មី​នេះ មាន​ជម្រើស 4 ពណ៌ សម្រាប់​ជ្រើសរើស រួ​មាន​ពណ៌​ខ្មៅ, ពណ៌​ស, ពណ៌​ខៀវ និង​ពណ៌ Coral។

** Samsung Galaxy A80

–    អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ (ម៉ូត​អេក្រង់ New Infinity-Display)

–    ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED

–    កម្រិត​បង្ហាញ​រូបភាព Full HD+

–    ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic  និង​ស្រោប​ស៊ុម​ជុំវិញ​ដោយ​លោហៈ(Metal Frame)

–    ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)

–    រ៉េ​ម​ទំហំ 8GB

–    អង្គ​ផ្ទុក 128GB

–    កាមេរ៉ា​ខាងមុខ​ឆ្លាស់​ជាមួយនឹង​កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 3D Depth

–    ថាមពល​ថ្ម 3700mAh

–    ទ្រទ្រង់​កម្លាំង​សាក​ថ្ម​លឿន​បាន 25W Super Fast Charging / USB type C

–    អាច​ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​បាន

–    ដំណើរការ​ដោយ Android 9 Pie ស្រោប​ដោយ One UI

–    Galaxy A80 ថ្មី​នេះ មាន​ជម្រើស​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232 ។