ក្រុមហ៊ុន Nokia ជូនពរពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសុខចម្រើនឱកាសចូលឆ្នាំថ្មី

រាជធានី​ភ្នំពេញ៖ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ  ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទដៃ Nokia និង​ក្រុមហ៊ុន KTH បាន​ចូលរួម​អបអរ ជាមួយនឹង​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស រីករាយ​ជាមួយនឹង​កាសរ​ទទួល​ទេវតា​ឆ្នាំ​ថ្មី សេរី​សួស្តី និង​ធ្វើដំណើរ​ប្រកបដោយ​សុខ​សុវត្ថិភាព​គ្រប់​ទីកន្លែង ជាពិសេស​គឺ​ការជួបជុំ​គ្រួសារ​រីករាយ​ជាមួយនឹង​ការ​ញាំ​អាហារ និង​កម្សាន្ត​រួមគ្នា​ជាមួយនឹង​អារម្មណ៍​ស្រស់ស្រាយ ក្រោយ​ពេលដែល​សម្រាក​ពី​ការងារ​នៅ​កំឡុង​ពេលនេះ។

ក្រុមហ៊ុន Nokia និង KTH សូម​ជូនពរ​ចំពោះ​អតិថិជន​ទាំងអស់​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ជួបតែ​សេចក្ដីសុខ ចម្រើន និង​សូម​សូម​បួងសួង​ដល់​ទេវតា​ឆ្នាំ​ថ្មី​ប្រោស​ប្រទាន​ពរជ័យ​ចំពោះ​អតិថិជន ព្រមទាំង​ក្រុមគ្រួសារ នូវ​សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហាប្រសើរ និង​រីកចម្រើន​ជាមួយគ្នា​ជានិច្ច​និរន្តរ៍។

បន្ថែម​ពីនេះ​ទៀតថា សូម​ជូនពរ​ឲ្យ​ការឈប់​សម្រាក​ជួបជុំ​របស់​អតិថិជន​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ដំណើរ​កម្សាន្ត​ទៅកាន់​ស្រុកកំណើត​និង​ទី​រមណីយដ្ឋាន​នានា​ជួបប្រទះ​តែ​សេចក្ដីសុខ សុវត្ថិភាព។

]

គួរឲ្យកត់សម្គាល់ថា៖ ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទដៃ Nokia បានបង្ហាញ​នូវ​មោទនៈ​ភាពខ្លាំង​មែនទែន​សម្រាប់​អ្នកប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ផងដែរ តាមរយៈ​នៃ​ការបន្ត​ផ្តល់ជូន​នូវ​ផលិតផល​ទូរស័ព្ទ និង​ស្មា​ត​ហ្វូ​ន ដែលមាន​ការជឿជាក់​ខ្ពស់ និង​ធន់​ធានា​ទៅលើ​ការប្រើប្រាស់​បានយូរ ព្រមទាំង​មានការ​រចនា​រូបរាង​សម្រិតសម្រាំង​យ៉ាង​ល្អឥតខ្ចោះ ក្រោម​កិច្ចសហការ​ជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន Google ដោយបាន​នាំយក​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ  Android រួម​ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ចុងក្រោយ​បំផុត​សម្រាប់​អ្នកប្រើប្រាស់។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន​នឹង​សន្យា​នឹង​នាំយក​ស្មា​ត​ហ្វូ​ន​ដែលមាន​សមត្ថភាព​ខ្លាំង តម្លៃ​សមរម្យ​សម្រាប់​បម្រើ​ជូន​សេចក្ដីត្រូវការ​របស់​អ្នកគាំទ្រ​កម្ពុជា​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ចរាចរណ៍​ទូរស័ព្ទ​ជាច្រើន​ម៉ូ​ឌែ​ល​ដូចជា Nokia 106 មានតម្លៃ ១៨ ដុល្លារ Nokia 210 មានតម្លៃ ៣៤ ដុល្លារ Nokia 230 មានតម្លៃ ៥៨ ដុល្លារ Nokia 2.1 មានតម្លៃ ១១៥ ដុល្លារNokia 5.1 Plus មានតម្លៃ ២១៥ ដុល្លារ Nokia 6.1 Plus មានតម្លៃ ២៦៩ ដុល្លារ Nokia 7 មានតម្លៃ ៣៩៩ ដុល្លារ Nokia 7 Plus មានតម្លៃ ៣៩៩ ដុល្លារ និង​ទូរស័ព្ទ Nokia 3.1 Plus មានតម្លៃ ១៤៩ ដុល្លារ៕