Samsung ណែនាំស្មាតហ្វូនថ្នាក់កណ្កាល តម្លៃជាង ៥០០ ដុល្លារ សម្រាប់ទីផ្សារកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើការសម្ពោធទូរស័ព្ទ Galaxy A8 Star ដែលជាទូរស័ព្ទ​ម៉ូដែល​ថ្មី​ក្នុង​គ្រួសារ​ត្រ​កូល​ស៊េរី A ដែល មានរូបរាងស្អាត, ទាន់សម័យនិង បង្ហាញពីភាពស៊ីវិល័យដ៏ល្អឥតខ្ចោះ ជាមួយ​លក្ខណៈ​ពិសេស​ដ៏​សម្បូរបែបជាច្រើន ដែលបំពេញទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់បច្ចុប្បន្ន។

លក្ខណៈ​លេចធ្លោ​ដែល​គ្រាន់តែ​ឃើញ​ភ្លាម​ចាប់​អារ​ម្ម​ណ៏​បំផុត នោះ គឺ​អេក្រង់ FHD Super AMOLED (1280X2220) ទំហំ 6.3 អ៊ី​ញ ដែល​បង្ហាញ​រូបភាព​ច្បាស់​ធំ​ទូលាយ និង​សាក​សម​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម ទស្សនា​វីដេអូ ពីព្រោះថា អេក្រង់​នេះ គឺមាន​មុខងារ​ផ្តល់​ពណ៌ និង​រូបភាព​ច្បាស់​កម្រិត​ខ្ពស់​បាន​យ៉ាង​ល្អ។

ក្រៅពី​អេក្រង់​ដ៏​ធំ និង​កម្រិត​ភាពច្បាស់​ដ៏​លេចធ្លោ ចំណុច​ដ៏​ទាក់ទាញ​មួយទៀត​របស់ Samsung Galaxy A8 star  គឺ​បំពាក់​នូវ​កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល (F1.7) និង​កាមេរ៉ា​ខាងមុខ​ទំហំ 24 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង​ការ​រចនា​បែប​ថ្មី ដែលមាន​រាង​បញ្ឈរ​នៅ​គៀន​ខាងឆ្វេង​ និង LED Flash នៅ​ពី​ខាងក្រោម។ ម្យ៉ាងវិញទៀត Samsung Galaxy A8 star  ក៏​ភ្ជាប់​ជាមួយ​មុខងា Live Focus ដែល​អាច​ចាប់យក​រូបភាព​ខាងមុខ​ច្បាស់ នឹងធ្វើ​ឲ្យ​ផ្ទៃ​ខាងក្រោយ​ព្រាល​ព្រមទាំង​មុខងារ Selfie Focus ដែល​ត្រូវបាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ការថត​សែ​ល​ហ្វី​ដោយ​ផ្តោតលើ​រូបអ្នក​និង​មិត្តភក្តិ​របស់​អ្នក​បាន​យ៉ាងច្បាស់​ស្រស់ស្អាត និង​លេចធ្លោ​ទៅតាម​ភាពទាន់សម័យ​នៃ​បច្ចេកវិទ្យា​កាមេរ៉ា​នាពេល​បច្ចុប្បន្ន។

ពី​អេក្រង់ និង​កាមេរ៉ា ចំណុច​ខាងក្រោម​នេះ​ជា​លក្ខណៈសម្បត្តិ ដែល​យើង​គួរ​យល់ដឹង​អំពី​ទូរស័ព្ទដៃ​មួយ​នេះ គឺ​បំពាក់​នូវ RAMទំហំ 4GB មេម៉ូរី​ទំហំ 64GB និង​អាច​បន្ថែម​ម៉េ​ម៉ូ​រី​កាត micro SD រហូតដល់ 400GB អាច​ប្រើប្រាស់​ស៊ីម​កាត​បាន 2 ព្រមទាំង​អាច​ប្រើប្រាស់ គណនី​បាន 2 (Dual Accounts) លើ​កម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ អ្ចី​ដែល​ពិសេស​នោះ គឺ​ស្មា​ត​ហ្វូ​ន​នេះ មាន​ល្បឿន​ដំណើរការ​ដោយ Octa- Core 2.2 GHz + 1.8 GHz ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​នេះ ដំណើរការបាន​លឿន ទោះ​បើក​កម្មវិធី​ច្រើន​ក៏ដោយ។ មួយ​វិ​ទៀត Samsung Galaxy A8 star មាន​កម្លាំង​ថ្ម 3,700mAh និង​មាន​បច្ចេក​ស្កេ​ន​ផ្ទៃមុខ (Face Recognition) និង​ស្កេ​ន​ក្រ​យ៉ៅ​ម្រាមដៃ (Fingerprint) ថែម​ទៀតផង។ Galaxy A8 star ​តម្លៃ $555 ដែលមាន​ភ្ជាប់​ជាមួយ​ជម្រើស 2 ពណ៌​រួមមាន ៖ពណ៌​ខ្មៅ និង​ពណ៌​ស៕