R15 Pro ត្រូវបានក្រុមហ៊ុន OPPO បញ្ជាក់ថាជាស្មាតហ្វូនល្អបំផុតសម្រាប់អ្នកចូលចិត្តលេងហ្គេម និងកម្សាន្ត

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់​បានដឹងរួច​មកហើយ​ថា រាល់ម៉ូដែល​របស់ OPPO ដែល​បាន​ចេញ​លក់​លើទី​ផ្សារ តែងតែ​មាន​ភាព​លេច​ធ្លោ និងភាព​ទាក់​ទាញផ្សេងៗ​គ្នា។ សម្រាប់​ម៉ូដែល OPPO R15 នេះវិញ ក៏មាន​លក្ខណៈ​ពិសេស និង​រូប​រាង មិនចាញ់​ម៉ូដែល​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ដទៃទៀត​ដែរ ទំនើប​ទាំងបច្ចេក​វិទ្យា និងការរចនា​រូបរាង​បែប​សាមញ្ញ តែបង្កប់​ភាព​ឥតខ្ចោះ អាច​និយាយ​បានថា​នេះ​ជាម៉ូដែល​ទីមួយ​ដែល OPPO ផ្ដោត​ទៅលើ​ចំណុច Clean Design។

ជាដំណឹងល្អមួយ​សម្រាប់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ដែល​ចូលចិត្ត​មើល​វីដេអូ និងលេង​ហ្គេម​ច្រើន គឺត្រូវ​ម៉ាច់តែ​ម្ដង ព្រោះ OPPO R15 Pro នេះមាន​អេក្រង់: Super-V Display ទំហំ ៦,២៨ អ៊ីញ កម្រិត ២ ២៨០ x ១ ០៨០ ភីកសែល (មាត្រដ្ឋាន ១៩:៩)។ បន្ថែម​ពីនេះ​មួយ​កម្រិត​ថែមទៀត ការលេង​ហ្គេម និងដំណើរ​ការ​កម្ម​វិធីផ្សេងៗ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​នឹង​កាន់តែ​មានភាព​ងាយ​ស្រួល​ជាងមុន ដោយសារ OPPO R15 Pro ភ្ជាប់​ជាមួយ​បន្ទះ​ឈីប: Qualcomm Snapdragon 660 ជាមួយនឹង RAM: 6GB។

ការរក្សារទិន្នន័យក៏​មិនបាច់​មាន​ការព្រួយ​បារម្ភច្រើន​ពីទំហំ Space ទៀតដែរ ដោយសារ​តែទូរស័ព្ទ​ត្រកូល R ដ៏ពិសេសមួយនេះ​មាន​ទំហំ​ផ្ទុក​ទិន្នន័យដល់ទៅ 128GB ហើយ​អាចបន្ថែម​បាន​ដល់​ទៅ 256 GB ឯណោះ។​អ្នកណាៗ​ក៏ដឹង​ដែរថា OPPO ជាក្រុមហ៊ុន​ដែល​ផលិត​ទូរស័ព្ទ​មាន​កាមេរ៉ា​មុខ​ធំៗ។ OPPO R15 Pro មាន​កាមេរ៉ា​មុខ​ទំហំ​ដល់​ទៅ 20MP គាំទ្រ​មុខងារ Facial Unlock និង​បច្ចេក​វិទ្យា AI ផ្ដល់ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ទូរសព្ទ​អ្នកក្នុង​ការ Unlock ទូរស័ព្ទ។

ចំណែកឯកាមេរ៉ាក្រោយ​វិញ​មាន​ទំហំ​ដល់​ទៅ 20MP ឯណោះ ដោយ​លើកនេះ OPPO R15 Pro ដាក់​កាមេរ៉ា​ក្រោយ​ភ្លោះ​ពីរគ្រាប់ 20+16MP ផ្ដល់សមត្ថភាព​ថត​រូប ដែលអាច​និយាយ​បានថា​ស្ទើរតែ​មិនចាំ​បាច់​យក​កាមេរ៉ា Professional ដាក់​តាមខ្លួន​ឡើយ ព្រោះ​កម្រិត​នៃ​ការចាប់​យក​រូប​ភាពពិតជា​គួរ​ឲ្យចាប់​អារម្មណ៍​មែន​ទែន។

បញ្ហាមួយចំនួនដែល​អ្នក​ប្រើប្រាស់​ទូរសព្ទ​បច្ចុប្បន្ន​នេះ​មាន​ការព្រួយ​បារម្ភ​នោះ ទូរសព្ទ​ឆាប់​អស់ថ្ម តែ​បញ្ហានេះ​នឹង​លែង​កើត​មាន​ទៀត​ហើយ ដោយ​សារ​តែ OPPO R15 Pro មាន​ថាមពល​ថ្ម ៣ ៤៣០mAh អមបច្ចេកវិទ្យា​សាកថ្ម​រហ័ស VOOC ដោយ​អាចសាក​បាន ១០០ ភាគរយ ប្រើពេល​ត្រឹម​តែ ៦០ នាទី​តែ​ប៉ុណ្ណោះ។ OPPO R15 Pro រូបរាងសាមញ្ញ​ផ្ដល់​ភាព​ឥតខ្ចោះ​មួយនេះ ប្រើប្រព័ន្ធ​ប្រតិបត្តិ: Android 8.1 Oreo ស្រោប​ផ្ទៃកម្មវិ​ធី​ដោយ ColorOS 5.0 ដែល​រាល់ពេល​ដែលអ្នក​បើក​ទូរសព្ទ​ម្ដងៗ ផ្ដល់​ភាពទាក់​ទាញ​មួយ​នឹកស្មាន​មិន​ដល់។ សម្រាប់ស្មាតហ្វូននេះ ក៏មានលក់ហើយដែលក្នុងទីផ្សារកម្ពុជា ក្នុងតម្លៃ ៦២៩ ដុល្លារ៕