
តាមព័ត៌មានដែលបានចុះផ្សាយ ក្រុមហ៊ុន Lenovo បានត្រៀមខ្លួនរួចជាស្រច ក្នុងការបញ្ចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់កំពូលជំនាន់ថ្មី ម៉ូឌែល Z6 Pro ដែលនឹងរៀបចំឡើងនៅថ្ងៃទី 23 ខែមេសា ឆាប់ៗនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
ខណៈទូរស័ព្ទមិនទាន់បង្ហាញខ្លួន ប៉ុន្តែរូបភាពស្អាតៗមួយចំនួនត្រូវបានគេបង្ហោះ បញ្ជាក់ថាបានថតចេញពីទូរស័ព្ទ Z6 Pro មួយនេះ។ Lenovo Z6 Pro អាចជាស្មាតហ្វូនដំបូងគេលើទីផ្សារ ដែលនឹងនាំយកមកនូវ សេនស័រកាមេរ៉ាទំហំធំដល់ទៅ 100 មេហ្គាភិចសែល។ សម្រាប់កាមេរ៉ាគោល គឺមានទំហំ 48 មេហ្គាភិចសែល ចំណែកលេនកាមេរ៉ាផ្សេងៗ យើងនៅមិនទាន់បានដឹងអ្វីឲ្យលម្អិត នៅឡើយទេ គឺមានតែរង់ចាំថ្ងៃប្រកាសពី Lenovo ដោយផ្ទាល់ តែម្តង។ដើម្បីកុំអោយខាតពេលយូរ ហើយចង់ដឹងថារូបភាពថតចេញពី Lenovo Z6 Pro មានគុណភាពច្បាស់កម្រិតណា សូមធ្វើការទស្សនាដូចខាងក្រោម៖