
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ត្រូវបណ្ដាញព័ត៌មានធំៗជាច្រើនបានចុះផ្សាយថា អាចនឹងត្រៀមបញ្ចេញស្មាតហ្វូនមានសមត្ថភាពខ្លាំងមួយម៉ូឌែលឲ្យឈ្មោះថា Note 10 មានលក្ខណៈសម្បត្តិល្អច្រើន ពីមួយជំនាន់ ទៅមួយជំនាន់ ឯចំពោះរូបរាងវិញ ក៏ស្អាតមិនចាញ់ស៊េរី លំដាប់កំពូល Huawei ប៉ុន្មានឡើយ ហើយវាក៏មាន តម្លៃសមរម្យ អាចអោយអ្នក ពិចារណាបាន។
សម្រាប់ទូរស័ព្ទ Note 10 ដែលក្រុមហ៊ុន Huawei ត្រៀមបញ្ចេញនេះ វាស្ថិតក្នុងស្រឡាយ Honor ជាម៉ាកសញ្ញាដ៏ល្អមួយរបស់ក្រុមហ៊ុនដែលពេញនិយមខ្លាំងនៅប្រទេសឥណ្ឌា។ តាមរយៈរូបភាពមួយផ្ទាំងផូរស្ទ័រថ្មីមួយ នោះគឺការប្រកាស ឲ្យដឹងថា Huawei ត្រៀមនឹងនាំយក ស្មាតហ្វូន Honor ត្រកូល Note មួយម៉ូឌែលថ្មី គឺស្មាតហ្វូន Honor Note 10។
Note 10 ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងមានបំពាក់ អេក្រង់លាតធំទំហំ 6.9 អ៊ីញ, ប្រើប្រាស់បន្ទះឈីប Kirin 970 របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ ចំនុចចុងក្រោយនោះគឺ ស្មាតហ្វូននេះ អាចនឹងមានថាមពលថ្មយក្ស ជាមួយទំហំដល់ទៅ 6000mAh សឹងតែស្មើនឹងទំហំថ្ម របស់ថេប្លេត មួយចំនួនទៅហើយ។ ចំពោះលក្ខណៈសម្បត្តិទាំងនេះ គ្រាន់តែជាការបង្ហើបអោយ ដឹងត្រួសៗ ទាក់ទងនឹងស្មាតហ្វូន Honor Note 10 ប៉ុណ្ណោះ ដោយយើងក៏មិនទាន់ អាចប្រាកដ ថាវានឹងក្លាយ ជាការពិត ឬអត់នោះដែរ?