Samsung អាចបំពាក់កាមេរ៉ាក្រោយ 3 នៅលើ Galaxy S10

យោងតាមការចុះផ្សាយលើគេហទំព័រ Sammobile ដែលជាបណ្ដាញព័ត៌មានដ៏មានប្រជាប្រិយ​ភាព​មួយ​ខាង​ដំណឹ​​ងបែកធ្លាយ​ពីទូរស័ព្ទ​របស់​ក្រុមហ៊ុន Samsung បានឲ្យដឹងថា នៅចុងឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា​កូរ៉េ​យក្ស​មួយ​នេះ នឹងភ្នែកកាន់តែខ្លាំង និងច្រើនជាងមុនសម្រាប់ Galaxy S10 ដូចពពួកស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែរ។

ក្នុងនោះ Galaxy S10 អាចនឹងត្រូវបានរចនាឡើងជា 3 ម៉ូដែលផ្សេងគ្នា ហើយសម្រាប់ម៉ូដែលធំជាងគេ គឺអាច​នឹងត្រូវបានបំពាក់កាមេរ៉ាក្រោយដល់ទៅ 3 គ្រាប់ ដែលអាចនឹងមានមួយជាប្រភេទ​ Super wide angle ដែលមានសមត្ថភាពអាចចាប់រូបភាពបានធំទូលាយ លើកាមេរ៉ាទំហំ 12MP Dual Aperture lens ដែល​យើង​បាន​ស្គាល់​រួចមកហើយលើ Galaxy S9។ អ្វីដែលអស្ចារ្យបំផុត គឺកាមេរ៉ាមួយទៀតដែលមានទំហំ 16MP ក្នុងកម្រឹត Aperture f/1.9 អាចនឹងមានទំហំចាប់យករូបភាពដល់ 123 ដឺក្រេឯណោះ។ សម្រាប់កញ្ចក់ lens Super wide angle ដែលបំពាក់លើ Galaxy S10 អាចនឹងជំនួសឲ្យ lens Telephoto ដែលយើងសង្កេតឃើញមាននៅលើ Galaxy S9 និង Galaxy Note 8។ យ៉ាងណាមិញ នេះវាគ្រាន់តែជាព័ត៌មានបែកធ្លាយប៉ុណ្ណោះ ពិត ឬមិនពិតយើងមិនទាន់អាចកំណត់បាននៅឡើយទេ លុះណាថ្ងៃបង្ហាញខ្លួន S10 មកដល់៕