
រាជធានីភ្នំពេញ៖ បន្ទាប់ពីបង្ហាញខ្លួនកាលពីព្រឹត្តិការណ៍ពិពរណ៍ MWC 2019 ពេលនេះទូរស័ព្ទ Nokia 4.2 បានមកទីផ្សារប្រទេសកម្ពុជា យើងហើយក្នុងតម្លៃត្រឹមតែ 169 ដុល្លារប៉ុណ្ណោះ។ វត្តមានស្មាតហ្វូនថ្មីនេះ ត្រូវបានរចនាឡើងជាមួយនឹងរូបរាងកាន់តែស្រស់ស្អាតដោយតួខ្លួនត្រូវបានបំពាក់មកជាមួយកញ្ចក់ទាំងមុខ និងផ្នែកខាងក្រោយ ហើយនឹងមានសតមត្ថភាពដំណើរការខ្លាំង អាចដំណើរការហ្គេម និងកម្មវិធីផ្សេងដោយគ្មានបញ្ហា។
Nokia 4.2 ប្រើនូវអេក្រង់ទំហំ 5.71 អ៊ីញបែបដំណក់ទឹក ប្រភេទ Waterdrop-notched TFT display អាចបង្ហាញរូបភាពលើកម្រិត 720p ហើយគាំទ្រដំណើរការដោយបន្ទះឈីប Snapdragon 439 ប្រភេទ octa-core A53 និងក្រាហ្វិកកាត Adreno 505 GPU មាន Ram ទំហំ 3GB ជាមួយនឹងម៉េមូរីទំហំ 32GB។ លក្ខណៈសម្បត្តិប៉ុណ្នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ទូទៅអាចត្រូវចិត្តច្រើនមួយកម្រិត។
ចូលមកផ្នែកកាមេរ៉ា Nokia 4.2 ប្រើកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor ភ្ជាប់ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode អាចជួយឲ្យការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ចំពោះកាមេរ៉ាមុខវិញ វាមានទំហំ 8MP បច្ចេកវិទ្យា AI អាចប្រើសម្រាប់ថតរូប Selfie បានច្បាស់ល្អ និងប្រើជាមុខងារដោះសោ (Face Unlock) បន្ថែមពីលើមុខងារស្កេនក្រយ៉ៅដៃនៅផ្នែកខាងបានផងដែរ។
កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូន Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាមុខងារ Google Assistant ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាជាមួយនឹងប្រព័ន្ធជំនួយការឆ្លាតវៃ Google Smart Assistant ដោយគ្រាន់តែចុចមួយប៉ុណ្ណោះ។
ទូរស័ព្ទ Nokia 4.2 ក៏មានបន្ថែមជាមួយនឹងភ្លើង Notification នៅលើ Power Key ដូចគ្នាទៅនឹងស្មាតហ្វូន Nokia ជាច្រើនទៀត។ ចំពោះ ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 4.2 អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 169 ដុល្លារ មានពីរពណ៌ គឺ ខ្មៅ និងពណ៌ផ្កាឈូក Pink ជាមួយនឹងការថែមជូនកង្ហាដ៏ស្រស់ស្អាតមួយភ្លាមតម្លៃប្រហែល 15 ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕