កប់! ទូរស័ព្ទ Nokia 106 តម្លៃប្រហែល $20 ទេ ប៉ុន្តែបើខូចដូរថ្មីជូនភ្លាមមិនចាំបាច់ជួសជុល

រាជធានី​ភ្នំពេញ៖ ខណៈ​ទូរស័ព្ទ Nokia ស៊េរី​មាន​ប៊ូ​តុង​ចុង​នៅតែ​ជាទី​ពេញនិយម​សម្រាប់​អ្នក​ប្រើ​ប្រាស់​​កម្ពុជា ថ្មីៗនេះ ក្រុមហ៊ុន Nokia បានដាក់​ចេញ​នូវ​ទូរស័ព្ទ Nokia 106 ថ្មី​ប្រើ​ស៊ឹម 2 ដែល ជា​ទូរស័ព្ទ​មក​ជំនួស​តំណែង​ទូរស័ព្ទ Nokia 105 ក្នុង​ទីផ្សារ​កម្ពុជា។

ទូរស័ព្ទ Nokia 106 ​ប្រើ​បាន​ស៊ឹម 2 ជាមួយនឹង​សមត្ថភាព​រក្សាទុក​លេខ​ទូរស័ព្ទ​បាន 2 ម៉ឺន​លេខ និង SMS បាន​ចំនួន 5០០ ហើយ​មាន​ថាមពល​ថ្ម 800mAh កាន់​បានយូរ​រហូត 21 ថ្ងៃ និង​អាច​ប្រើ​សម្រាប់​កា​រស​ន្ទា​បាន​រហូត 15 ម៉ោង​ទើប​អស់​ថ្ម​ មានប៊ូតុងបិទបើកសំលេង Loudspeaker ដោយស្វ័យប្រវត្តិ។

ទូរស័ព្ទ Nokia 106 ថ្មី​នេះ មាន​អេក្រង់​ទំហំ 1.8 អ៊ី​ញ 120×160 ភិ​ច​សែ​ល ត្រូវបាន​ផលិត​ពី​សារធាតុ Polycarbonate ផ្សំ​ឡើង​ជាមួយនឹង​ការ​លាយ​បញ្ចូល​គ្នា​នូវ​ថ្នាំលាប​ដែល​បង្កើតជា​ពណ៌​ដូចគ្នា​នៅ​ជុំវិញ បានធ្វើ​ឲ្យ​ទូរស័ព្ទ​ថ្មី​នេះ មាន​ព័​ណ​កាន់តែ​ស្អាត និង​ការពារ​ការ​ឆ្កូត និង​សឹករិចរឹលផ្សេងៗ ហើយ​ចំពោះ​តម្លៃ​ទូរស័ព្ទ​ចុច​ពិល​ស៊េរី​ថ្មី​នេះ មានតម្លៃ​ប្រហែល $20ដុល្លារ​ប៉ុណ្ណោះ ជាមួយនឹង​ការធានា​រយៈ​មួយឆ្នាំ បើ​ខូច​ធានា​ដូរ​ថ្មី​ជូន ដោយ​មិនចាំបាច់​ជួសជុល​នោះទេ។ ប្រិយមិត្ត​ទាំងអស់​អាច​រក​ជាវ​បាន​នៅតាម​ហាង​លក់​ទូរស័ព្ទ​ទូទាំងប្រទេស ដោយ​ទូរស័ព្ទ Nokia ពិតប្រាកដ​ត្រូវតែមាន​បិទ​តែម KTH ពណ៌​ទឹកប្រាក់​ភ្លឺ។ សម្រាប់​ព័ត៌មាន​បន្ថែម​តាមរយៈ​លេខ 012879 707៕