រីករាយរដូវឈប់សម្រាកជាមួយតម្លៃពិសេសពី Samsung Galaxy S10 និង S10+

ភ្នំពេញ​ថ្ងៃទី ០១ ខែឧសភា ២០១៩៖ កាន់តែ​ពេញចិត្ត និង​កាន់តែ​អស្ចារ្យទៅៗសម្រាប់​អ្នក​ស្រឡាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល Flagship របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង!

ដើម្បី​អបអរសាទរ និង​ចូលរួម​ផ្តល់នូវ​ភាព​រីករាយ​ក្នុង​រដូវ​កាល​ឈប់សម្រាក​ជូន​អតិថិជន​ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន សាម​សុង មានការ​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​សម្រាប់​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​របស់ខ្លួន Galaxy S10 និង S10+!

ការលក់​បញ្ចុះតម្លៃ​ដ៏​ពិសេស​ដែល​ពុំ​ធ្លាប់មាន​ពី សាម​សុង គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី ០១ ខែឧសភា ឆ្នាំ ២០១៩ នេះ​តទៅ! ប្រញាប់​ឡើង​កុំឱ្យ​ឱកាស​ដ៏​អស្ចារ្យ​នេះ​កន្លងផុត​ឱ្យសោះ! ខាងក្រោម​នេះ​គឺជា​តារាង​នៃ​ការបញ្ចុះ​តម្លៃ​សម្រាប់​ម៉ូ​ឌែ​ល Samsung Galaxy S10 និង S10+ ៖

* Samsung Galaxy S10 128 GB ៖ តម្លៃ​ដើម $ 899 បញ្ចុះ​សល់​ត្រឹមតែ $ 819 ប៉ុណ្ណោះ!

* Samsung Galaxy S10+ 128 GB ៖ តម្លៃ​ដើម $ 989 បញ្ចុះ​សល់​ត្រឹមតែ $ 909 ប៉ុណ្ណោះ!

* Samsung Galaxy S10+ 512 GB ៖ តម្លៃ​ដើម $ 1, 159 បញ្ចុះ​សល់​ត្រឹមតែ $ 1, 079 ប៉ុណ្ណោះ!

ពិតជា​ពិសេស​របស់គេ​មែន! អ៊ីចឹង​នៅចាំ​អី​ទៀត ទិញ​ម្នា​ក់មួយ​ទៅ! ទាន់​មានការ​បញ្ចុះតម្លៃ និង​ចំពេល​ដើរលេង​ល្មម។ ដំណើរ​កម្សាន្ត​កាន់តែ​រីករាយ និង​គួរឱ្យ​ចងចាំ​ជាមួយ Samsung Galaxy S10 / S10+!

សូម​អតិថិជន​ទាំងអស់​មក​សាក​សួររក​ការបញ្ចុះ​តម្លៃ​ពិសេស​នេះ​នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទដៃ​ទូទាំងប្រទេស! សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អ​ញ្ចើ​ញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕