អស់កង្វល់ទៀតហើយ មានតែ Pickup មួយនេះ អ្នកចង់ទៅណាក៏បាន

ថ្មីៗនេះ យើង​សង្កេតឃើញថា​នៅក្នុង​ប្រទេស​កម្ពុជា​យើង តម្រូវការ​រថយន្ត Pickup កំពុង​ទទួលបាន​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សំគាល់។ ដោយឡែក​នៅ​សហរដ្ឋអាមេរិក​ឯនោះ​វិញ រថយន្ត Pickup កំពុង​លក់ដាច់​បំផុត និង​បាន​ទាញយក​ចំនែក​ទីផ្សារ​មួយចំនួន​ពី​ទីផ្សារ​រថយន្ត​ប្រណីត​នៅក្នុង​ប្រទេស ហើយ​បាន​ក្លាយទៅជា​ជម្រើស​រថយន្ត​មួយ​សម្រាប់​តារាល្បីៗនៅ​សហរដ្ឋអាមេរិក​ផងដែរ។

ក្នុងពេលដែល​អាជីវកម្ម​របស់​អ្នកមាន​តម្រូវការ​ក្នុង​ការដឹក​សណ្ដោងធ្ងន់ៗ និង​បើកបរ​នៅលើ​ផ្លូវ​មាន​ឧបសគ្គ​ច្រើន​ជាដើម រថយន្ត Ford Ranger បាន​វិវត្តន៍​ខ្លួន​ទៅជា​រថយន្ត​ទំនើប​ទាន់សម័យ ដែល​អាច​ផ្ដល់ជូន​លោកអ្នក​ទាំង​ផាសុកភាព និង​បច្ចេកវិទ្យា​ទំនើប​ដូច​ទៅនឹង​រថយន្ត​គ្រួសារ​ដទៃទៀត​ដែរ ប៉ុន្តែ​វា​បាន​បន្ថែម​ជាមួយនឹង​មុខងារ​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger ក្លាយទៅជា​រថយន្ត​ដែល​អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​គ្រប់​តម្រូវការ​ដូចជា​កា​រដឹក​សណ្ដោង ការធ្វើ​អាជីវកម្ម ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​តម្រូវការផ្សេងៗទៀត។ មិន​ថា​សម្រាប់​ប្រកប​អាជីវកម្ម ឬ​ដំណើរ​កម្សាន្ត​នោះទេ រថយន្ត​Pickup មួយ​នេះ​អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ។

លោក Gary Boes ប្រធាន​ផ្នែក​ផលិតផល​សហគ្រាស និង​រថយន្ត Trucks ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច បាន​មានប្រសាសន៍ថា៖ “យើង​បានឃើញ​និន្នាការ​ដូចគ្នា​កើតឡើង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​អតិថិជន​របស់ Ford ពេញចិត្ត​នូវ​ភាពល្អ​ឥតខ្ចោះ និង​សមត្ថភាព​របស់ Ford Ranger ដែលជា​រថយន្ត​សម្រាប់​ធ្វើការ និង​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​ដែល​ពោរពេញ​ទៅដោយ​ភាព​ធន់​រឹងមាំ និង​ទាន់សម័យ”នេះ​គឺជា​មូលហេតុ​មួយចំនួន ដែល​ធ្វើ​ឲ្យ​រថយន្ត Ford Ranger គឺជា​រថយន្ត​ដ៏​ល្អឥតខ្ចោះ​អាច​សម្រប​ទៅតាម​គ្រប់​តម្រូវការ​រ​បស់​អ្នក៖

ផ្ដល់​ភាពរឹងមាំ​ពេលដែល​អ្នកត្រូវការ

ជាមួយនឹង​សមត្ថភាព​នៃ​ការដឹក​បាន​រហូតដល់ 1.3 តោន និង​សណ្ដោង​បាន 3,500 kg អ្នក​អាច​ដឹក​ម៉ាស៊ីន​ក៏បាន ឬ​ដឹក​របស់ធ្ងន់ៗដូចជា​ឧបករណ៍​បោះជំរុំ​ជាដើម។ ដោយសារ​ទ្វារ​ខាងក្រោយ​របស់ Ford Ranger បាន​បំពាក់​ដោយ​បូម​ធ្វើ​ឲ្យ​ការលើកដាក់​ឥ​វ៉ាន់​ផ្នែក​ខាងក្រោយ​លែង​លំបាក​ទៀតហើយ។

កាន់តែ​ងាយស្រួល​ជាមួយនឹង​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ដែល​ធ្វើ​ឲ្យ​ការឡើង​ចំណោត​កាន់​តែមាន​សុវត្ថិភាព មិន​ខ្លាច​រអិល​ថយ​ក្រោយមក​ប៉ះ​រថយន្ត ឬ​ឧបសគ្គ​នៅ​ខាងក្រោយ។

ទំនើប និង​ជា​ជម្រើស​ដ៍​ឆ្លាត​វៃ

ពេល​លោកអ្នក​ត្រូវការ​រថយន្ត​ដែល​អាច​បើក​កាត់​ខ្សាច់ ទឹក និង​សម្រាប់​បើកបរ​ក្នុង​ក្រុង Ford Ranger អាច​ផ្ដល់​ឲ្យ​អ្នក​គ្រប់យ៉ាង ទាំង​រូបរាង និង​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​រថយន្ត​តែមួយ។

Ford Ranger មិន​ត្រឹម​តែមាន​ផ្នែក​ខាងក្រៅ​រចនា​យ៉ាង​ស្រស់ស្អាត​នោះទេ រថយន្ត​នេះ​ក៏បាន​ភា្ជ​ប់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប​ផងដែរ ដូចជា​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី ដែល​អាច​បញ្ជា​ដោយ​សម្លេង​ទៅលើ​ការហៅ​ចេញ ការ​ស្ដាប់​តន្ត្រី និង​ការកម្សាន្តផ្សេងៗ ការប្រើ​GPS ដើម្បី​ស្វែង​ទីតាំង​ណាមួយ​ជាដើម ដោយ​ពុំ​ចាំបាច់​ដក​ដៃ​ចេញពី​ចង្កូត ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុងបើក​បរ។ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ឬ​ការប៉ះទង្គិច​នៅលើ​ផ្លូវ Ford Ranger បាន​បំពាក់​ជាមួយនឹង​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist With Pedestrian Detection and Autonomous Emergency Braking) ។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ​ដើម្បី​ចាប់​ឧបសគ្គ​ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាងមុខ បន្ទាប់មក​វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ​នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត​នឹងធ្វើ​ការចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ។

ដូចនេះ​រថយន្ត Ford Ranger គឺជា​ជម្រើស​រថយន្ត​ដ៏​ល្អ​បំផុត​សម្រាប់​លោកអ្នក មិន​ថា​សម្រាប់ធ្វើ​ការប្រកប​អាជីវកម្ម ធ្វើ​ចំការ ឬ​សម្រាប់​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រូ​សារ​នោះទេ ព្រោះ​រថយន្ត​នេះ​បំពាក់​ទៅដោយ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗជាច្រើន​ដែល​អាច​បត់បែន​គ្រប់​កាលៈទេសៈ និង​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់៕