ក្រុមហ៊ុន OnePlus នឹងសម្ពោធជាផ្លូវការទូរស័ព្ទ OnePlus 7 និង 7 Pro គ្មានថ្ងាសឆកនៅពាក់កណ្ដាលខែឧសភា នេះ

បន្ទាប់ពី​បែកធ្លាយ​ព័ត៌មាន​ជាច្រើន ពេល​ដំណឹង​ផ្លូវការ​បានបង្ហាញ​ហើយ សម្រាប់​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន OnePlus ទាំងអស់​ជាមួយនឹង​ទូរស័ព្ទ OnePlus 7 និង 7 Pro គ្មាន​ថ្ងាស់​ឆក ហើយ​បង្ហាញខ្លួន​នៅ​ថ្ងៃទី 14 ខែឧសភា ឆ្នាំ 2019 ខាងមុខនេះ។

ក្រុមហ៊ុន OnePlus បានធ្វើការ​ផ្សាយពាណិជ្ជកម្ម នៅក្នុង​កាសែត New York Times ជាមួយនឹង​រូប​គ្មាន​គែម​អេក្រង់, គ្មាន​ថ្ងាស​ឆក។ លើ​កាសែត ក៏បាន​បង្ហាញ​អំពី ការ​ឌី​ហ្សា​ញ​របស់ OnePlus 7 Pro បន្ដិចបន្ដួច​ដែរ ហើយ​ចំនុច​ទាំងអស់នោះ គឺ​សុទ្ធតែជាលក្ខណៈពិសេសៗ ដោយ​រួមមាន​ដូចជា សេន​ស័​រកា​ម៉េ​រា​ចំនួន 3 គ្រាប់, កា​ម៉េ​រា​សម្រាប់ Selfie ដែល​អាច​លាក់​ក្នុង​តួខ្លួន​បាន, បច្ចេកវិទ្យា​ស្កេ​ន​ម្រាមដៃ នៅលើ​ផ្ទៃ​អេក្រង់ និង​បំពង់​ស្រូបយក​កំដៅ សម្រាប់ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន រក្សា​សីតុណ្ហភាព​ថេរ ថែម​ទៀតផង។ ចំពោះ​ផ្នែក​សំខាន់បំផុត សម្រាប់​ការចុះផ្សាយ នៅលើ​កាសែត New York Times នាពេលថ្មីៗនេះ គឺ​ក្រុមហ៊ុន OnePlus បាន​អះអាង​ឲ្យ​ស្មា​ត​ហ្វូ​ន ម៉ូ​ឌែ​ល OnePlus 7 Pro ថា “គ្រាន់តែ​ជា​ស្មា​ត​ហ្វូ​ន​ល្អ ជាង​មុន” តែម្ដង។

យ៉ាងណា ក្រុមហ៊ុនមិនបង្ហើបតម្លៃរបស់វាទេ ប៉ុន្តែបាននិយាយថា វានឹងគ្មានតម្លៃដល់ 2,000 ដុល្លារ ​ ព្រមនឹងគ្មានកម្មវិធី ដែលដើរយឺត, គ្មានកម្មវិធី អត់ប្រយោជន៍ ដំឡើងមកស្រាប់, និងគ្មាន​បញ្ចូល​ចម្រៀង ដែលអ្នកប្រើប្រាស់ មិនចង់បាននោះទេ៕