ស្ងាត់ៗ ZTE បញ្ចេញស្មាតហ្វូន ZTE បញ្ចេញស្មាតហ្វូន Axon 10 Pro និង Axon 10 Pro 5G រាងស្អាត សមត្ថភាពឡើងកប់តែម្ដង!

កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ ក្រុមហ៊ុន ZTE បានប្រកាស​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន ថ្មី​បំផុត​របស់ខ្លួន​សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែលមាន​រាង​ស្អាត និង​សមត្ថភាពកប់ៗតែម្ដង បន្ទាប់ពី​ស្មា​ត​ហ្វូ​ន ZTE Axon 10 Pro និង Axon 10 Pro 5G នេះ ត្រូវបាន​ក្រុមហ៊ុន​បង្ហើប​ម្ដង​ក្នុង​ស​ន្និសិទ​សារព័ត៌​កាលពី​ព្រឹត្តិការណ៍ MWC កន្លងទៅ។

ទូរស័ព្ទ Axon 10 Pro ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 855 ជាមួយនឹង​ជម្រើស Ram 6GB, 8GB លើ​ទំហំ​ផ្ទុក 12GB ។ វា​ក៏បាន​បំពាក់​ជាមួយនឹង​អេក្រង់​ទំហំ 6.47 អ៊ី​ញ​ប្រភេទ AMOLED  បែប​តំណក់ទឹក និង​មាន​ប្រព័ន្ធ​ដោះ​សោ​ក្រោម​អេក្រង់ Fingerprint sensor។

នៅ​ផ្នែក​ខាងក្រោយ​ទូរស័ព្ទ​នេះ ត្រូវបាន​បំពាក់​ជាមួយនឹង​កាមេរ៉ា 3 គ្រាប់ ដោយ​កាមេរ៉ា​ធំ​មាន​ទំហំ 48 មេ​ហ្គា​ភិ​ច​សែ​ល ជាមួយនឹង f / 1.7 aperture កាមេរ៉ា​ទី 2 មាន​ទំហំ 20 មេ​ហ្គា​ភិ​ច​សែ​ល អាច​ថត​កម្រិត 125 ដឺ​ក្រេ និង​ចុងក្រោយ​ទំហំ 8 មេ​ហ្គា​ភិ​ច​សែ​ល​ប្រភេទ Zoom  ឡែ​ន។

លក្ខណៈសម្បត្តិ​ផ្សេងទៀត វា​ក៏មាន​ប្រើ​មុខងារ NFC, រន្ធ​កាស​ប្រើ​រួមជាមួយ​នឹង​រន្ធ USB-C (មិនមាន​កាស​កាស) និង​មាន​ថាមពល​ថ្ម 4000 mAh អាច​សាក​ឥត​ខ្សែ​បាន។

Axon 10 Pro មានតម្លៃ​ចាប់ពី 3,199 CNY (473 ដុល្លារ​អាមេរិក) សម្រាប់​ម៉ូ​ដែល 6GB/128GB និង​មាន RAM 12GB/256GB សម្រាប់​តម្លៃ 4,199 CNY (621ដុល្លារ) ដោយ​អ្នក​នៅ​ចិន​អាច​បញ្ជា​ទិញ​បាន​សម្រាប់​ម៉ូ​ឌែ​ល LTE 4G ពី​វេ​ប​សាយ MYZTE.com, Tmall.com និង DJ.com ចាប់ពី​ថ្ងៃ​អង្គា​រ៍​នេះ​ទៅ៕