ស្វែងយល់លក្ខណៈសម្បត្តិ 30 ចំណុច បញ្ជាក់ថាថយន្ត Everest ឆ្នាំ 2019 ឆ្លាតលើសរថយន្ត SUV ដទៃ

កាលពីពេលថ្មីៗនេះ មានកាបែកធ្លាយរូបរាងពិតរបស់រថយន្ត Ford Everest 2019។ រថយន្ត Ford Everest 2019 បានរចនាឡើងជាមួយនឹងរូបរាងថ្មី និងមានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាថ្មីៗកាន់តែឆ្លាតវៃនិងអស្ចារ្យជាងមុនទៅទៀត។ រថយន្ត Ford Everest ត្រូវបានគេទទួលស្គាល់ជារថយន្តដែលផ្តោតជាសំខាន់ទៅលើការផ្តល់ជូននូវការធានាសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកធ្វើដំណើរ ក៏ដូចជាជំនះគ្រប់ឧបសគ្គនៃការបើកបរគ្រប់ស្ថានភាពផ្លូវផងដែរ។

ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Everest 2019 នោះរួមមាន៖

  1. ចង្កៀងខាងមុខបិទបើកអូតូ (Automatic headlamp on/off)
  2. ចង្កៀងខាងមុខឡើងចុះដោយស្វ័យប្រវត្តិ​ (Automatic headlamp leveling)
  3. ភ្លើង​ LED បំភ្លឺពេលថ្ងៃ (LED daytime running lamps)
  4. ហ្វាកូដអូតូ (Auto high beam control)
  5. ផ្លិតទឹកអូតូ (Rain sensitive windshield wipers)
  6. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាននៅខាងមុខ (Forward Collision Warning)
  7. ប្រព័ន្ធផ្ដល់សញ្ញារយៈចម្ងាយសុវត្ថិភាព​​​​​​​​ (Distance Indication Alert)
  8. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)
  9. ប្រព័ន្ធកំណត់គំលាតសុវត្ថិភាព និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមល្បឿនរថយន្តខាងមុខ (Adaptive Cruise Control)
  10. ប្រព័ន្ធជំនួយលើចង្កូតនិងរំលឹកឲ្យអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane keeping aid and Lane Keeping System)
  11. ប្រព័ន្ធបន្ថយល្បឿន និងជាន់ហ្វ្រាំងដោយស្វ័យប្រវត្តិ (Intelligent speed assist and autonomous emergency braking)
  12. ប្រព័ន្ធផ្ដល់សញ្ញាការពារការប៉ះទង្គិច (Collision mitigation system)
  13. ប្រព័ន្ធផ្ដល់សញ្ញាពីសម្ពាធកង់​ (Tire pressure sensors)
  14. ប្រព័ន្ធកំនត់ល្បឿនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ (Adaptive speed control)
  15. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ​ (Parallel Parking Assist)
  16. កាម៉េរានិងសេនសឺផ្នែកខាងក្រោយ (Rear camera with rear sensors)
  17. ពោងសុវត្ថិភាពការពារជង្គង់ និងពោងសុវត្ថិភាពជុំវិញរថយន្ត​ (Inflatable knee bolster and side curtain airbags)

  1. កញ្ចក់មើលក្រោយកាត់បន្ថយការចាំងភ្នែក​ (Electrochromic inside mirror)
  2. ប្រព័ន្ធចាប់ផ្លាកសញ្ញាចរាចរណ៍លើដងផ្លូវ​ (Less speed sign recognition)
  3. យ៉ាន់កង់អាលុយមីញ៉ូមទំហុំ ២០ អ៊ិញ
  4. ទ្វារខាងក្រោយបិទបើកអូតូ (Power Lift gate)
  5. កៅអីស្បែក
  6. តាប្លូស្បែក​
  7. បច្ចេកវិទ្យា SYNC 3 ដែលអាចបញ្ជាដោយសម្លេង
  8. ប្រព័ន្ធ Mykey សម្រាប់កំណត់ល្បឿនបើកបរ និងបញ្ជារបិទកញ្ចក់
  9. ប្រព​ន្ធ័​គ្រប់គ្រង​ការបើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)
  10. ចុះទឹកបាន 800mm (800mm Water Wading)
  11. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងនិងខាងក្រោយរថយន្ត (Blind Spot Information System​ & Cross Traffic Alert)
  12. ប្រព័ន្ធទប់លំនឹងពេលចុះចំណោទ (Hill Descent Control)
  13. ប្រព័ន្ធទប់លំនឹងរថយន្តលើផ្លូវកោង និង រអិល និងបញ្ជៀសការក្រឡាប់ (Roll Stability Program and Electronic Stability Program)