ដឹង​អត់​!​ ​អ្វី​ជា​លក្ខណៈ​ពិសេស​របស់​ប៊ូតុង​ ​Google​ ​Assistant​ ​មាន​លើ​ទូរស័ព្ទ​ ​Nokia​ ​4.2​?​ ​

​រាជធានី​ភ្នំពេញ​៖​ ​ពេល​និយាយ​ពីមុខ​ងារ​ ​Google​ ​Assistant​ ​ប្រិយមិត្ត​មួយចំនួន​ធំ​ប្រហែលជា​ធ្លាប់​បាន​ស្គាល់​ ​និង​បាន​ប្រើ​រួចហើយ​។​ ​មុខងារ​នេះ​ ​គឺជា​មុខងារ​ជំនួយ​ដ៏​វៃឆ្លាត​របស់​ ​Google​ ​ដែល​មាន​ចាប់ពី​ ​Android​ ​ជំនាន់​ ​6.0​ ​ឡើង​មក​ ​ហើយ​វា​មានការ​ ​ប្រើប្រាស់​ស្រដៀង​ ​Siri​ ​ដែរ​ ​ប៉ុន្តែ​វា​ឆ្លាត​ជាង​ ​វា​អាច​ប្រើប្រាស់​ ​មុខងារ​បាន​ច្រើនជាង​ ​ហើយក៏​ស្គាល់​ការ​ ​បញ្ចេញ​សំឡេង​របស់​យើង​ ​បាន​ល្អ​ជាង​ផង​ដែរ​។​ ​

​សម្រាប់​ថ្ងៃនេះ​ ​គេហទំព័រ​ ​The​ ​Plus​ ​News​ ​ផ្នែក​ព័ត៌មាន​បច្ចេកវិទ្យា​សូម​លើកយក​នូវ​លក្ខណៈ​ពិសេស​នៃ​មុខងារ​ ​Google​ ​Assistant​ ​ដូចគ្នា​នេះ​ដែរ​ ​ប៉ុន្តែ​និយាយចំ​ពោះ​តែ​លើ​ប៊ូតុង​ទូរស័ព្ទ​ ​Nokia​ ​4.2​ ​តែប៉ុណ្ណោះ​។​ ​ដោយ​ចុច​សង្កត់​ម្តង​ ​Google​ ​Assistant​ ​ជួយ​អ្នក​ដូចជា​ការ​បង្ហាញផ្លូវ​ ​ខល​ ​ស្តាប់​តន្ត្រី​ ​ឬ​ឆ្លើយ​ខល​ជាដើម​ដែល​វា​ពិតជា​លឿន​ណាស់​។​

​បើ​ចុច​សង្កត់​នៅ​លើ​ប៊ូតុង​នេះ​ពីរ​ដង​ ​សម្រាប់​ទទួល​បាន​ពត៌មាន​សំខាន់​ ​និង​ឆ្លាតវៃ​ដែល​ចាំបាច់​ដូចជា​ ​ព័ត៌មាន​នៃ​ការ​ធ្វើដំណើរ​ ​បង់​វិ​ក័យ​បត្រ​ ​ឬ​ការប្រជុំ​ជាច្រើន​ដែល​មាននៅ​ក្នុង​ប្រតិទិន​របស់​អ្នកជា​ដើម​។​ ​បើ​ចុច​សង្កត់​នៅ​លើ​ប៊ូតុង​នេះ​ឲ្យ​ជាប់​ ​អ្នក​អាច​ដំណើរការ​នូវ​ ​Walkie​-​Talkie​ ​Mode​ ​ដែល​ ​Google​ ​Assistant​ ​ស្តាប់​នូវ​សំណើ​ររបស់​អ្នក​រហូត​ទាល់តែ​អ្នក​លែងដៃ​របស់​អ្នក​ចេញពី​ប៊ូតុង​នេះ​។​

​Google​ ​Assistant​ ​អាច​ឲ្យ​យើង​គ្រប់គ្រង​ទៅលើ​ស្មា​ត​ហ្វូ​ន​ ​និង​ ​Smart​ ​Home​ ​របស់​អ្នក​ដោយ​ងាយ​ ​ហើយ​លើស​ពីនេះ​ ​អ្នក​អាច​ធ្វើការ​ចូល​ទៅ​ស្វែងរក​ព័ត៌មាន​ចេញពី​ប្រតិទិន​របស់​អ្នក​ ​និង​ព័ត៌មាន​ជាច្រើន​ទៀត​ ​ការស្វែងរក​ព័ត៌មាន​នៅ​លើ​អន​ឡាញ​ដូចជា​ ​ការ​កក់​ញាំ​អាហារ​ ​អាកាសធាតុ​ ​និង​ព័ត៌មាន​ជាដើម​។​

​Google​ ​Assistant​ ​អាច​ជួយ​លើក​អ្នកលើ​ការគ្រប់គ្រង​ទៅលើ​តន្ត្រី​ ​ការ​ភ្ជាប់​ទៅកាន់​ ​Chromecast​ ​ឬ​ឧបករណ៍​ជាច្រើន​ទៀត​ ​ការ​ដំណើរការ​ទៅលើ​ ​Timers​ ​និង​ ​Reminders​ ​ការបង្កើត​នូវ​ការប្រជុំ​ ​និង​ការ​ផ្ញើ​សារ​ ​ការ​បើក​កម្មវិធី​ ​Apps​ ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ ​ការ​អាន​សារ​ ​Notifications​ ​សម្រាប់​អ្នក​ ​និង​ការបកប្រែ​ភាសា​និ​យាយ​ភ្លាម​ៗ​ ​Real​-​Time​ ​Translations​ ​និង​ជាច្រើន​ទៀត​។​

​Google​ ​Assistant​ ​អាច​ផ្តល់​ព័ត៌មាន​ជាច្រើន​ដែល​អ្នក​ត្រូវការ​កាន់តែ​សម្បូរ​បែប​ ​និង​លម្អិត​គ្រប់ជ្រុងជ្រោយ​តែម្តង​។​ ​សម្រាប់​ ​Nokia​ ​4.2​ ​អ្នក​អាច​ធ្វើការ​បញ្ជា​ទៅលើ​ស្មា​ត​ហ្វូ​ននេះ​កាន់តែ​ងាយស្រួល​ ​និង​ឆ្លាតវៃ​បំផុត​ ​ហើយ​វា​ពិតជា​បទពិសោធន៍​នៃ​ការប្រើ​ប្រាស់​ដែល​មិនធ្លាប់​មាន​ពីមុន​មក​នោះ​ទេ​សម្រាប់​លោកអ្នក​។​

​សូម​បញ្ជាក់​ថា​៖​ ​Nokia​ ​4.2​ ​ប្រើ​នូវ​អេក្រង់​ទំហំ​ ​5.71​ ​អ៊ីញ​បែប​ដំណក់ទឹក​ ​ប្រភេទ​ ​Waterdrop​-​notched​ ​TFT​ ​display​ ​អាច​បង្ហាញ​រូបភាព​លើ​កម្រិត​ ​720p​ ​ហើយ​គាំទ្រ​ដំណើរការ​ដោយ​បន្ទះ​ឈីប​ ​Snapdragon​ ​439​ ​ប្រភេទ​ ​octa​-​core​ ​A53​ ​និង​ក្រាហ្វិក​កាត​ ​Adreno​ ​505​ ​GPU​ ​មាន​ ​Ram​ ​ទំហំ​ ​3GB​ ​ជាមួយនឹង​ម៉េ​មូរី​ទំហំ​ ​32GB​។​ ​លក្ខណៈ​សម្បត្តិ​ប៉ុ​ណ្នេះ​ ​អាច​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ទូទៅ​អាច​ត្រូវចិត្ត​ច្រើន​មួយ​កម្រិត​។​ ​

​ចូល​មក​ផ្នែក​កាមេរ៉ា​ ​Nokia​ ​4.2​ ​ប្រើ​កាមេរ៉ា​ភ្លោះ​ទំហំ​ ​13MP​ ​f​/​2.2​ ​+​ ​2MP​ ​Depth​ ​Sensor​ ​ភ្ជាប់​ ​នឹង​មុខងារ​ ​Phase​-​Detect​ ​Autofocus​ ​និង​ភ្លើង​ ​LED​ ​flash​ ​ហើយ​មានមុខ​ងារ​ ​Night​ ​Mode​ ​អាច​ជួយ​ឲ្យ​ការ​ថតរូប​ភាព​នៅ​ទី​ងងឹត​កាន់តែ​ប្រសើរ​។​ ​ចំពោះ​កាមេរ៉ា​មុខ​វិញ​ ​វា​មាន​ទំហំ​ ​8MP​ ​បច្ចេកវិទ្យា​ ​AI​ ​អាច​ប្រើ​សម្រាប់​ថតរូប​ ​Selfie​ ​បាន​ច្បាស់​ល្អ​ ​និង​ប្រើជា​មុខងារ​ដោះ​សោ​ ​(​Face​ ​Unlock​)​ ​បន្ថែម​ពីលើ​មុខងារ​ស្កេន​ក្រ​យ៉ៅ​ដៃ​នៅ​ផ្នែក​ខាង​បាន​ផង​ដែរ​។​ ​

​ទូរស័ព្ទ​ ​Nokia​ ​4.2​ ​ក៏​មាន​បន្ថែម​ជាមួយនឹង​ភ្លើង​ ​Notification​ ​នៅ​លើ​ ​Power​ ​Key​ ​ដូចគ្នា​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ ​Nokia​ ​ជាច្រើន​ទៀត​។​ ​ចំពោះ​ ​ប្រិយមិត្ត​ទាំងអស់​ដែល​ចង់បាន​ទូរស័ព្ទ​ ​Nokia​ ​4.2​ ​អាច​រក​ជាវ​បាន​នៅ​គ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ទូទាំង​ប្រទេស​កម្ពុជា​ ​ជាមួយនឹង​តម្លៃ​ ​169​ ​ដុល្លារ​ ​មាន​ពីរ​ពណ៌​ ​គឺ​ ​ខ្មៅ​ ​និង​ពណ៌​ផ្កាឈូក​ ​Pink​ ​ជាមួយនឹង​ការ​ថែម​ជូន​កង្ហា​ដ៏​ស្រស់​ស្អាត​មួយ​ភ្លាម​តម្លៃ​ប្រហែល​ ​15​ ​ដុល្លារ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​បាន​តាមរយៈ​លេខទូរស័ព្ទ​ ​012879​ ​707​៕​