
បន្ទាប់ពីបានចេញលក់រួចរាល់ក្នុងទីផ្សារចិន ទូរស័ព្ទ Redmi K20 ស៊េរីរបស់ក្រុមហ៊ុន Xiaomi នឹងត្រូវបានក្រុមហ៊ុនចាប់ផ្ដើមបញ្ចេញទៅទីផ្សារបរទេស ដោយប្ដូរឈ្មោះទៅជាស៊េរី Foco វិញ ដោយទូរស័ព្ទ Redmi K20 អាចជា Foco F2 និង Redmi K20 Pro អាចជា Foco F2 Pro ឬ Mi 9T វិញ ជាមួយនឹងតម្លៃកាន់តែពិសេសសម្រាប់អ្នកគាំទ្រ។
ទូរស័ព្ទ K20 Pro នៃត្រកូល Redmi មានរូបរាងស្រដៀងនឹង Vivo Nex S ដោយប្រើប្រាស់រចនាបថកាមេរ៉ាផុសផ្នែកខាងលើ ក្នុងការសន្សំផ្ទៃអេក្រង់ពេញឲ្យមើលឃើញទូលាយជាងមុន។ ប្រើប្រាស់អេក្រង់ AMOLED ទំហំ 6.39 អ៊ីញ កម្រិត Full HD ដែលមានផ្ទៃពេញលាតសន្ធឹងប្រមាណ 91.9 ភាគរយ។ ផ្នែកកាមេរ៉ាមុខអាចថត Selfie នៅកម្រិត 20MP ដែលមានល្បឿនហូតចេញត្រឹម 0.8 វិនាទី និងគាំទ្រសំឡេងហូត 6 ប្រភេទប្លែកខុសពីគ្នា។
ខណៈខាងក្រោយ 3 គ្រាប់ទំហំ 48MP ជាឡេនមេប្រើប្រាស់ Sensor SONY IMX586 និងគ្រាប់ទីពីរ 8MP ប្រភេទ Telephoto ខណៈឡេនចុងក្រោយ 13MP ប្រភេទ Wide-Angle។បំពាក់នូវបន្ទះឈីបធុនក្រោយ Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ដោយប្រើប្រាស់ RAM 6/8GB អមអង្គចងចាំបីជម្រើស 64/128/256GB។ ថាមពលថ្មធំ 4000mAh គាំទ្រមុខងារសាកថ្មរហ័សកម្លាំង 27 វ៉ាត់ ដែលសាកពេញចាយពេល 80 នាទី។ ចំពោះតម្លៃ Redmi K20 Pro ថ្លៃ 360 ដុល្លារ សម្រាប់ជម្រើស 6GB/64GB ស្របពេលធុនខ្ពស់បំផុត 8GB/256GB ថ្លៃ 430 ដុល្លារ តែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ទីផ្សារស្រុកយើង Admin ក៏មិនទាន់ដឹងច្បាស់ដែរ អាស្រ័យក្រុមហ៊ុនដាក់ចេញ បូករួមនឹងពន្ធនាំចូលផងដែរ៕