OnePlus 7 Pro យកឈ្នះ Galaxy S10+ និង iPhone XS Max ក្លាយជាបិសាចល្បឿន

ទូរស័ព្ទ OnePlus 7 Pro ត្រូវបាន​គេហទំព័រ Phonebuff ធ្វើតេស្ដ​ល្បឿន ហើយ​បញ្ជាក់ថា​វា​បិសាច​ល្បឿន ដែល​អាច​ស៊ីដាច់​ទូរស័ព្ទ​មកពី​ក្រុមហ៊ុន Samsung និង Apple គ្មាន​ញញើត​ដៃ​អ្វី​ទាំងអស់។ មុន​វត្តមាន OnePlus 7 Pro មកដល់ Galaxy S10+ (ទូរស័ព្ទ​លក់​ក្នុង​ទីផ្សារ​អាមេរិក និង​កាណាដា) ឈរ​លេខ 1 ក្នុង​តារា​របស់ Phonebuff ប៉ុន្តែ​ក្រោយ​មកវា​ក៏បាន​ប្រែប្រួល និង iPhone XS Max ឈរ​លេខ 2។

សម្រាប់ OnePlus 7 Pro ដើរ​ដោយ Android 9 Pie ជាមួយ​ស្បែក Oxygen OS(Android 10 Q Beta Coming soon) និង​ប្រើ​អេក្រង់​ប្រភេទ Fluid AMOLED ទំហំ 6.67អ៊ីង ខ្នាត 19.5:9 ល្បឿន 90Hz មាន​កម្រិត​បង្ហាញ QHD Plus គាំទ្រ​បច្ចេកវិទ្យា HDR10 ,DCI-P3 ,Night Mode 2.0 និង មាន​ដង់ស៊ីតេ 516ppi។ ទូរស័ព្ទ​នេះ​ប្រើ​ឈី​ប​ជា​ប្រភេទ QC Snapdragon 855 រ៉េ​ម 6/8/12GB អង្គ​ផ្ទុក​ទិន្នន័យ 128/256GB ជាមួយ​បច្ចេកវិទ្យា UFS 3.0 តាម​ការ​តេស្ត​សាកល្បង វា​មាន​ល្បឿន​លឿន​ជាង UFS 2.0 79%។ កាមេរ៉ា​ក្រោយ មាន​បី​គ្រាប់ គ្រាប់​ទីមួយ​ទំហំ 16MP ជា​ប្រភេទ​លេន ទូលាយ 117 ដឺ​ក្រេ​មាន f/2.2គ្រាប់​ទី​ពីរ​ទំហំ 48MP ជា​កាមេរ៉ា​គោល មាន f/1.6 ,1/2 អ៊ីង Sensor, 7 Element Plastic Lens & OIS គ្រាប់​ចុងក្រោយ​ជា Telephoto មាន​ទំហំ 8MP មាន​f/2.4 អាច​ទាញ​ចូល​បាន 3X និង​មាន​OIS ជួយ​ទប់​លំនឹង​ផងដែរ កញ្ចប់​កាមេរ៉ា​នេះ មានមុខ​ងារ Nightscape 2.0 ។

កាន់តែ​ពិសេស​ពិន្ទុ បី DxOMark របស់​វា​ដល់​ទៅ 111 ដោយ​ពិន្ទុ​សម្រាប់​រូបភាព​បាន 118 និង វីដេអូ​បាន 98។ កាមេរ៉ា​មុខ​ទំហំ Pop-up (មិនទាន់​បង្ហាញ) ពិសេស​វា​អាច​ការពារ ខ្លួន​ដោយ​អូ​តូ​បិទ នៅពេល​ធ្លាក់​ហើយ អាច​ហូត​ចេញចូល បាន​សាមសិប​ម៉ឺន​ដង​ឯណោះ។ ថាមពល​ថ្ម​ទំហំ 4,000mAh អាច​សាក​លឿន ជាមួយ​ឆ្នាំ​សាក​កម្លាំង 30 វ៉ា​ត់(Warp Charge) សាក​ក្នុង​រយៈពេល 20នាទី​បាន 48 ភាគរយ។ មុខងារ​បន្ថែម មានដូចជា Ram Boost ,Liquid Cooling System, Stereo Speaker ជាមួយ Dolby Atmos និង មុខងារ Game mode by Fnatic៕