Nokia 4.2 ឡូយកប់! តម្លៃត្រឹម 169 ដុល្លារទេ តែមានបំពាក់មុនងារ Face Unlock និងមានប៊ូតុង Google Assistant ទៀត

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានវត្ដមានក្នុងទីផ្សារមួយរយៈ ទូរស័ព្ទ Nokia 4.2 បានកំពុងទទួលបានការចាប់​អារម្មណ៍​ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ជាមួយនឹងរូបរាងតូចច្រឡឹក និងមានបំពាក់មុខងារសំខាន់ៗជាច្រើន ជាពិសេសមុខងារដោះសោ Face Unlock និងមានប៊ូតុង Google Assistant ទោះបីជា​ទូរស័ព្ទ​នេះ​មាន​តម្លៃ​ត្រឹម 169 ដុល្លារ។

មុខងារ Face Unlock ជាមុខងារមួយត្រូវបានក្រុមហ៊ុន Nokia បំពាក់ថ្មីសម្រាប់ស្មាតហ្វូនត​ម្លៃ​ទាប់​របស់​ខ្លួន ខណៈមុខងារនេះធ្លាប់មានតែលើទូរស័ព្ទតម្លៃថ្លៃៗប៉ុណ្ណោះកាលពីពេលកន្លងមក។ Face Unlock គឺ​ជា​បច្ចេកវិទ្យាមួយដែលជួយសម្រួលក្នុងការដោះសោស្មាតហ្វូនបានលឿនដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់​ និងមានសុវត្ថិភាពបំផុតតាមរយៈកាមេរ៉ាមុខទំហំ 8 MP ដែលមានលើទូរស័ព្ទ Nokia 4.2 វាអាច​ដំណើរ​បាន​រហ័ស ទោះបីជាកន្លែងស្ទើរពន្លឺ ឬអ្នកប្រើប្រាស់ប្ដូរទម្រង់សក់ក្ដី។ ក្នុងទូរស័ព្ទនេះ ក៏មានភ្ជាប់ជាមួយនឹង​ប្រព័ន្ទដោះសោតាមរយៈក្រយៅដៃផងនៅផ្នែកខាងក្រោយ ដែលអ្នកប្រើប្រាស់អាចប្រើមុខងារមួយណាក៏​បាន។

ដោយឡែកចំពោះប៊ូតុង Google Assistant នៅលើ​ស្មា​ត​ហ្វូ​ន Nokia 4.2 នេះវិញ វាក៏មានសមត្ថភាព​ដំណើរ​ការ​ទៅលើ​មុខងារ​សំខាន់ជាច្រើនផងដែរ ​អាស្រ័យទៅលើ​អ្វីដែល​អ្នកប្រើប្រាស់​ចង់បា​ន​។​ ដោយយើងអាច៖

  • ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ម្តង សម្រាប់​ឲ្យ Google Assistant ជួយ​អ្នក​ដូចជា​ការបង្ហាញ​ផ្លូវ ហៅ​ទូរ​សព្ទ​ចេញ ស្តាប់​តន្ត្រី ឬ​ទទួល​ការហៅ​ចូល​ជាដើម។​
  • ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ពីរដង សម្រាប់​ទទួលបាន​នូវ​ព័ត៌មាន​សំខាន់ និង​ឆ្លាត​វៃ​ដែល​ចាំបាច់​សម្រាប់​ថ្ងៃនេះ ដូចជា​ព័ត៌មាន​នៃ​ការធ្វើដំណើរ វិ​ក័យ​ប​ត្រ​ដែល​ត្រូវ​បង់ ឬ​ការប្រជុំ​ជាច្រើន​ទៀត ដែលមាន​នៅក្នុង​ប្រតិទិន​របស់​អ្នក​ជាដើម​។​
  • ​ការ​ចុច​សង្កត់​នៅលើ​ប៊ូ​តុង​នេះ​ឲ្យ​ជាប់ អ្នក​អាច​ដំណើរការ​នូវ Walkie-Talkie Mode ដែល Google Assistant ស្តាប់​នូវ​សំណើ​របស់​អ្នក រហូត​ទាល់តែ​អ្នក​ដក​ដៃ​ចេញពី​ប៊ូ​តុង​នេះ​។​
  • ​ការគ្រប់គ្រង​ទៅលើ​ស្មា​ត​ហ្វូ​ន និង Smart Home របស់​អ្នក​។​
  • ​ការចូលទៅ​ស្វែងរក​ព័ត៌មាន ចេញពី​ប្រតិទិន​របស់​អ្នក និង​ព័ត៌មាន​ជាច្រើន​ទៀត​។​
  • ​ការស្វែងរក​ព័ត៌មាន​នៅលើ​អន​ឡាញ ដូចជា​ការ​កក់​ញាំ​អាហារ អាកាសធាតុ និង​ព័ត៌មាន​ជាដើម​។​
  • ​ការគ្រប់គ្រង​ទៅលើ​តន្ត្រី​។​
  • ការភ្ជាប់​ទៅកាន់ Chromecast ឬ​ឧបករណ៍​ជាច្រើន​ទៀត​។​
  • ការ​ដំណើរការ​ទៅលើ Timers និង Reminders​។​
  • ការបង្កើត​នូវ​ការប្រជុំ និង​ការផ្ញើ​សារ​។​
  • ការបើក​កម្មវិធី Apps នៅលើ​ស្មា​ត​ហ្វូ​ន​។​
  • ​ការអាន​សារ Notifications សម្រាប់​អ្នក​។​
  • ​ការបកប្រែ​ភាសា​និយាយ​ភ្លាមៗ Real-Time Translations និង​ជាច្រើន​ទៀត​។

សូមបញ្ជាក់ដែលថា៖ Nokia 4.2 ប្រើនូវអេក្រង់ទំហំ 5.71 អ៊ីញបែបដំណក់ទឹក ប្រភេទ Waterdrop-notched TFT display អាចបង្ហាញ​រូបភាព​លើកម្រិត 720p ហើយគាំទ្រដំណើរការដោយបន្ទះឈីប Snapdragon 439 ប្រភេទ octa-core A53 និងក្រាហ្វិកកាត Adreno 505 GPU មាន Ram ទំហំ 3GB ជាមួយ​នឹង​ម៉េមូរីទំហំ 32GB។ លក្ខណៈសម្បត្តិប៉ុណ្នេះ អាចធ្វើឲ្យអ្នកប្រើប្រាស់ទូទៅអាចត្រូវចិត្តច្រើន​មួយ​កម្រិត។

ចូលមកផ្នែកកាមេរ៉ា Nokia 4.2 ប្រើកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor  ភ្ជាប់​ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode  អាច​ជួយឲ្យការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ចំពោះកាមេរ៉ាមុខវិញ វាមានទំហំ 8MP បច្ចេកវិទ្យា AI អាច​ប្រើ​សម្រាប់ថតរូប Selfie បានច្បាស់ល្អ។

ទូរស័ព្ទ Nokia 4.2 ក៏មានបន្ថែមជាមួយនឹងភ្លើង Notification នៅលើ Power Key ដូចគ្នាទៅនឹង​ស្មាតហ្វូន Nokia ជាច្រើនទៀត។ ចំពោះ ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 4.2 អាច​រកជាវ​បាន​នៅ​គ្រប់​ហាង​លក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 169 ដុល្លារ មានពីរពណ៌ គឺ ខ្មៅ និងពណ៌ផ្កាឈូក Pink ជាមួយនឹងការថែមជូនកង្ហា​ដ៏ស្រស់​ស្អាត​មួយ​ភ្លាម​តម្លៃ​ប្រហែល 15 ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈ​លេខទូរស័ព្ទ 012879 707៕