តើអ្វីខ្លះដែលធ្វើឲ្យ Samsung Galaxy A50 លើសពីអ្វីដែលអ្នកទាំងអស់គ្នារំពឹងទុក?

ភ្នំពេញ​ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩៖ តើ​លក្ខណៈ​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល Samsung Galaxy A50 ទទួលបាន​ពាក្យ​ថា “ លើសពី​អ្វីដែល​លោកអ្នក​រំពឹងទុក ”?

ជាការ​ពិតណាស់ Samsung Galaxy A50 ជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​មួយ​ក្នុងចំណោម​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ទាំងអស់​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង ដែល​ភ្ជាប់​មកជា​មួយ​មុខងារ លេចធ្លោ​ទំនើប​ទាន់សម័យ ឡូយ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទទួលបាន​នូវ​បទពិសោធ​ន៏​ដ៏​អស្ចារ្យ និង​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក។

តើ​ចំណុច​លើសគេ​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​លោកអ្នក​អាច​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​ក្នុងការ​ជ្រើសរើស​ស្មា​ត​ហ្វូ​ន​ដែល​សាក​សម​សម្រាប់​ខ្លួនឯង? តោះ​មក​មើលត្រួសៗទាំងអស់គ្នា!!!

  • បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (On-Screen Fingerprint) ដែលជា​ចំណុច​ពិសេស​បំផុត ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន Samsung ម៉ូ​ឌែ​ល​នេះ ឈ្នះ​លើ​គូប្រកួត​ប្រជែង​របស់ខ្លួន​ទាំងឡាយ​ដែល​កំពុង​ដាក់លក់​នៅក្នុង​តម្លៃ​ចន្លោះ​ពី 300-400$
  • ស្កេ​ន​មុខ (Face Recognition)
  • ថាមពល​ថ្ម 4,000 mAh; Samsung Fast Charge, USB 2.0 Type-C (សាក​លឿន​ឆាប់​ពេញ)
  • អេក្រង់ Infinity-U ប្រភេទ Super AMOLED ដែល​ផ្តល់​ពណ៌​ភ្លឺ​ច្បាស់​ហ្មត់​ល្អ
  • កាមេរ៉ា​ក្រោយ​មាន 3 គ្រាប់៖ 25 MP (f/1.7); 8 MP (f/2.2); 5 MP (f/2.2)
  • មាន​អង្គ​ចងចាំ និង​អង្គ​ផ្ទុក​ធំ ក្នុងតម្លៃ​ហួស​ពី​ល្អ ៖ RAM 4GB ROM 64GB លក់​ក្នុងតម្លៃ 299$ ឬ RAM 6GB ROM 128GB ក្នុងតម្លៃ 339$

លើក​នេះ សាម​សុង គឺ​ពិតជា​ផ្តល់ជូន​នូវ​ជម្រើស​យ៉ាង​ល្អ​បំផុត​ដល់​អតិថិជនរ​បស់​ខ្លួន! បើ​ចង់​ជ្រាប​ច្បាស់​ថា​តើ Galaxy A50 ទំនើប​អស្ចារ្យ​ប៉ុណ្ណា​នោះ​សូម​អញ្ជើញ​មកកាន់​ហាង​សាម​សុង​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ1800 203 232 សម្រាប់​ព័ត៌មាន​បន្ថែម។