
រាជធានីភ្នំពេញ៖ តាមការឲ្យដឹងពីក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃ Nokia ប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា ពេលនេះទូរស័ព្ទ Nokia 8110 បំពាក់បច្ចេកវិទ្យា 4G អាចប្រើប្រាស់កម្មវិធី Facebook និង WhatsApp បានហើយក្រោយធ្វើការ Update ទៅប្រព័ន្ធប្រតិបត្តិការ KaiOS។
ការ Update ថ្មីនេះនឹងអនុញ្ញាតឲ្យប្រើប្រាស់អាចរីករាយនឹងការប្រើបណ្ដាញ Facebook និង WhatsApp បានធម្មតាដូចទូរស័ព្ទស្មាតហ្វូនដទៃទៀត ដោយគ្មានបញ្ហា បន្ថែមពីលើមុខងារដែលមានស្រាប ដូចជាមុខងារជំនួយការ Google (Google Assistant) Google Search ផែនទីរបស់ Google (Google Maps) និងការអាចផ្ញើ និងទទួលអ៊ីម៉ែល ឬ Contact និង Calendar ដែលបាន sync ជាមួយ Gmail និង Outlook.com។ ជាពិសេសការប្រើទូរស័ព្ទ Nokia 8110 4G សម្រាប់ការចែករំលែកអ៊ីនធើណែត WiFi (Wireless Hotspot) ចេញពីទូរស័ព្ទនេះផ្ទាល់លើប្រព័ន្ធ 4G LTE បានយ៉ាងរលូន ជំនួសឲ្យការប្រើដុំអ៊ីនធើណែតចល័ត។
សូមរំឭកថា៖ Nokia 8110 បានភ្ជាប់មកជាមួយនូវភាពប៉ិនប្រសប់ដែលអ្នករំពឹងពីទូរស័ព្ទ Nokia និងផ្តល់នូវភាពរឹងមាំ ជឿជាក់ជាស្តង់ដារ។ សម្រាប់ការហៅ ទូរស័ព្ទនេះ ប្រើនូវប្រព័ន្ធ VoLTE សំឡេងច្បាស់ និងល្អឥតខ្ចោះសម្រាប់អ្នកដែលចង់បានទូរស័ព្ទប៊ូតុងដែលបំពាក់ដោយប្រព័ន្ធ 4G នៅក្នុងដៃ។ វាមានអេក្រង់ 2.4 អ៊ីង នេះអាចប្រើប្រាស់បានស៊ីម 2 ជាមួយអង្គផ្ទុកទិន្នន័យ 512MB និងអាចបន្ថែមអង្គចងចាំបានរហូតដល់ 64GB ជាមួយទំហំកាមេរ៉ា 2 មេហ្គាភិសែល ដែលមានថាមពលថ្មកាន់បានដល់ទៅ 20 ម៉ោង និងនិយាយទូរស័ព្ទបានរហូតដល់ទៅ 8 ម៉ោង។
ចំពោះ ប្រិយមិត្តទាំងអស់ដែលចង់បានទូរស័ព្ទ Nokia 8110 4G អាចរកជាវបាននៅគ្រប់ហាងលក់ទូរស័ព្ទទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 69 ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈលេខទូរស័ព្ទ 012879 707៕