
អ្វីៗដែលអ្នកប្រើប្រាស់កម្ពុជា ទទ្ទឹងរង់ចាំបានមកដល់ហើយ គិតត្រឹមឆ្នាំ ២០១៩ ក្រោយក្រុមហ៊ុន Apple ប្រកាសបង្ហាញនូវប្រព័ន្ធ iOS 13 ថ្មីដែលនឹងត្រៀមដាក់ឲ្យប្រើប្រាស់នៅពេលខាងមុខ ជាមួយនឹងការបញ្ចូលមុខងារក្ដារចុចខ្មែរពេញលេញ អាចប្រើបានដូចលើប្រព័ន្ធ Android ដែរ។
បើផ្អែកតាមវិបសាយផ្លូវការរបស់ Apple ដែលនិយាយលម្អិតអំពីចំណុចថ្មីៗលើ iOS 13 គេឃើញមានការបញ្ជាក់អំពីការបន្ថែមក្ដារចុចនៃភាសាថ្មីៗចំនួន ៣៨ ដែលក្នុងនោះឃើញមានសរសេរច្បាស់ៗថា “Khmer” ជាក្ដារចុចភាសាខ្មែរ។
iOS 13 ប្រភេទ Public Beta នឹងដាក់ឲ្យប្រើនៅខែកក្កដាខាងមុខ ដែលអាចដំឡើងបានដូចជាការអាប់ដេតធម្មតា ហើយ iOS 13 ប្រភេទផ្លូវការនឹងបញ្ចេញឲ្យប្រើបន្ទាប់ពី iPhone ឆ្នាំ ២០១៩ បង្ហាញខ្លួន៕