មុខងារថ្មីលើ iOS 13 នឹងជួយឲ្យថ្ម iPhone មានអាយុយូរជាងមុន

កាលពីព្រឹត្តិការណ៍ WWDC 2019 ក្រមហ៊ុន Apple បានប្រកាសបង្ហាញមុខងារថ្មីៗនៃ iOS 13 ហើយក្នុងនោះក្រុមហ៊ុនដាក់ចេញនូវមុខងារមួយដែលអាចជួយឲ្យថ្មទូរស័ព្ទ iPhone មាន​អាយុ​កាល​បាន​​យូរឆ្នាំជាងមុន។

មុខងារ​ថ្មីមាន​ឈ្មោះ​ថា​ “Optimized battery charging” មាន​តួនាទី​ជួយ​ឲ្យ​ថ្ម​ iPhone មាន​អាយុ​កាល​វែង ដោយពេល​ដំណើរ​ការ​មុខងារ​នេះ​ ធ្វើឲ្យ iPhone ​នឹង​មិន​សាក​ថ្ម​​ឲ្យ​លើស​ពី ៨០% នោះ​ឡើយ​។ ពេល​​​ថ្ម​ទូរសព្ទ​សាក​ត្រឹម​ ៨០% និង​​ប្រើ​ដោយ​សល់​ថ្ម ២០% គឺ​​ល្អ​សម្រាប់​សុខភាព​ថ្ម ជា​ជាង​ការ​សាក​ថ្ម​ពេញ​ដល់ ១០០% និង​ប្រើ​ឲ្យ​​អស់​ដល់ ០% តែ​ម្ដង៕