ស្មាតហ្វូនកាមេរ៉ា ៤ គ្រាប់ត្រៀមបង្ហាញខ្លួននៅថ្ងៃទី ១៨ ខាងមុខនេះ!

Huawei ទើបតែ​បានបង្ហាញ Poster ថ្មី​មួយ អំពី​ព្រឹត្តិការណ៍​ប្រកាស​ចេញ ផលិតផល​ថ្មីនៅប៉ុន្មានថ្ងៃ​ខាង​មុខនេះ ត្រកូល Nova បំពាក់​កាមេរ៉ា ៤ គ្រាប់​ថ្មី​មួយទៀត។

តាម​ការបញ្ជាក់​នៅលើ Weibo ឲ្យដឹងថា​ស្មា​ត​ហ្វូ​ន​នេះ​នឹង​ប្រកាស​បង្ហាញខ្លួន​នៅ​ថ្ងៃទី ១៨ ខែកក្កដា​នៅក្នុង​ទីក្រុង Shenzhen ជាមួយនឹង​ការប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា Dual AI Cameras និង​អេក្រង់ Notch Display ហើយ​វា​ក៏​គ្រោង​បង្ហាញខ្លួន​នៅ​ប្រទេស​ហ្វីលីពីន​នៅ 10 ថ្ងៃក្រោយ​ផងដែរ។ ស្មា​ត​ហ្វូ​ន  Huawei nova 3 មាន​រូបរាង​ដូចគ្នា​ទៅនឹង​ស្មា​ត​ហ្វូ​ន Huawei Nova3e។

ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប Kirin 659 រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 64GB ឬ 128GB នោះ។ស្មា​ត​ហ្វូ​ន​នេះ​មាន​អេក្រង់​ទំហំ 6.3” LCD panel ជាមួយនឹង​កម្រិត​ភាពច្បាស់ Full HD+  និង​កម្រិត 19:9 ratio ប្រើ​កាមេរ៉ា​ភ្លោះ​ទំហំ 16 MP + 24 MP ថាមពល​ថ្ម 3,650 mAh និង​បច្ចេកវិទ្យា Super Charge technology ដែល​ចំណាយ​ពេលវេលា​ត្រឹមតែ 30 នាទី​ប៉ុណ្ណោះ​សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម​នោះ។ ស្មា​ត​ហ្វូ​ន​នេះ​មាន 3 ពណ៌​សម្រាប់​ជ្រើសរើស៕