Nokia បញ្ចេញស្មាតហ្វូនតម្លៃទាប ដើម្បីចាប់យកចំណែកទីផ្សារអ្នកប្រើថ្មីថ្មោង!

ម្សិលមិញ​នេះ ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទដៃ Nokia ​ទើប​តែ​បាន​ណែនាំ​ស្មា​ត​ហ្វូ​ន ដែលមាន​តម្លៃ​សមរម្យ​បំផុត​របស់ខ្លួន​គឺ Nokia 2.2 ដំណើរការ​ដោយ​ប្រព័ន្ធ Android One ដើម្បី​ចូលរួម​ចាប់យក​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប ជាពិសេស​អ្នក​ប្រើ​ប្រាស់​​ថ្មីថ្មោង (100 ដុល្លារ / 90 អឺរ៉ូ)។

ទូរស័ព្ទ​នេះ មាន​អេក្រង់​ទំហំ 5.7 អ៊ី​ញ​បែប​ដំណក់ទឹក ប្រភេទ IPS អាច​បង្ហាញ​រូបភាព​កម្រិត HD+  ហើយ​មាន​កាមេរ៉ា​មុខ​ទំហំ 5MP និង​ខាងក្រោយ​មាន​ទំហំ 13MP អមដោយ​ភ្លើង LED flash នឹង​គ្មាន​កន្លែង​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ទេ ប៉ុន្តែ​ជំនួស​មកវិញ​នូវ​មុខងារ Face Unlock វិញ។

Nokia 2.2 ប្រើប្រាស់​បន្ទះ​ឈី​ប Helio A22 ជាមួយនឹង CPU Quad-core លើ Ram 2GB16GB និង 3GB/32GB ហើយ​អាច​បន្ថែម microSD បាន​ទៀត។ វា​មាន​ថាមពល​ថ្ម​ទំហំ 3,000 mAh អាច​សាក​ថ្ម​បាន​តាមរយៈ​រន្ធ microUSB។

ទូរស័ព្ទ Nokia 2.2 នឹងមាន​ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ(ដែក) ហើយនឹង​ចាប់ផ្តើម​ដាក់លក់​នៅ​ថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2019 សម្រាប់​ទីផ្សារ​ស្រុក​ក្រៅ ដោយ​ទូរស័ព្ទ​ដែលមាន Ram 2/16GB មានតម្លៃ (100 ដុល្លារ / 90 អឺរ៉ូ) ខណៈពេលដែល​អា Ram 3/32GB មានតម្លៃ​ប្រហែល(115USD/102អឺរ៉ូ)។ យ៉ាងណាមិញ ក្រុមហ៊ុន HMD បាន​និយាយថា​ខ្លួន​នឹង​ផ្តល់​ដាក់លក់​ឧបករណ៍​ថ្មី​សម្រាប់​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក ក្នុងតម្លៃ​ប្រហែល 99/112 ដុល្លារ​អាមេរិក ប៉ុន្តែ​មិនទាន់​បានបញ្ជាក់ កាលបរិច្ឆេទ​កំណត់​ពិតប្រាកដ​នោះទេ៕