
បន្ទាប់មានព័ត៌មានមិនល្អទាក់ទងនឹងការ Update ប្រព័ន្ធថ្មីជាមួយនឹងក្រុមហ៊ុន Google ក្រោយការប្រកាសរបស់អាមេរិក ពេលនេះក្រុមហ៊ុន Huawei បានបញ្ចេញ EMUI 9 ជាមួយ Android Pie សម្រាប់ទូរស័ព្ទត្រកូល Mate, P និង Nova មួយចំនួន អាចធ្វើការ Update បានហើយ។
EMUI 9 ជាផ្ទាំងប្រើប្រាស់ថ្មី ដ៏ល្អមួយពី Huawei ដែលមានភាពវៃឆ្លាត ប៉ុន្តែមើលទៅសាមញ្ញ និង ងាយប្រើជាងមុន។ EMUI 9 បានផ្តល់ជាមួយនឹងល្បឿនដំណើរការ មានភាពវៃឆ្លាត និងការរចនា icons ជាមួយ UI ថ្មីងាយស្រួលប្រើ។ សម្រាប់ស្មាតហ្វូនដែល មានសិទ្ធិទទួលបាន ក្នុងការ Update ទៅកាន់ EMUI 9 និង Android 9 Pie ក្នុងពេលនេះ រួមមានម៉ូឌែល៖
- ទូរស័ព្ទ Huawei Mate 10 Series, Mate 9 Series, Mate RS, Mate 20 Lite
- ទូរស័ព្ទ Huawei P20 Series, Huawei P10 Series
- ទូរស័ព្ទ Huawei Nova3 Series