
ក្រុមហ៊ុន YouTube ទើបតែបានដាក់ចេញនូវមុខងារថ្មីមួយសម្រាប់អ្នកបង្កើតស្នាដៃវីដេអូ អាចពិនិត្យដឹងថាវីដេអូរបស់ពួកគាត់ត្រូវបានគេលួចដែរ ឬទេ។
ទាំងនេះមានន័យថា រាល់ពេលដែលវីដេអូត្រូវបាន Uploaded ទៅគេហទំព័រ YouTube សេវាកម្មនេះនឹងវិភាគ និងពិនិត្យមើលថា តើមាតិកាបែបនេះ ធ្លាប់មានរួចហើយ ឬមានលក្ខណៈស្រដៀងគ្នាទៅនឹងវីដេអូផ្សេងទៀតនៅលើគេហទំព័រ។ វានឹងកំណត់តែវីដេអូពេញលេញ ដែលមិនមែនឈុតខ្លីៗដូចមុននោះទេ។
មុខងារថ្មីដែល YouTube ដាក់ចេញនោះមានឈ្មោះថា Copyright Match (ឧបករណ៍រក្សាសិទ្ធិ) ដែលវានឹងបង្ហាញជូនដល់អ្នកបង្កើតវីដេអូដែលមានអ្នកចុច Subscribers ច្រើនជាង 100,000 នាក់ឡើងទៅ ហើយមុខងារនេះនឹងចាប់ផ្ដើមឲ្យដំណើរការចាប់ពីសប្ដាហ៍ក្រោយទៅ។ អ្នកបង្កើតវីដេអូដែលប្រើមុខងារនេះនឹងទទួលបានជូនដំណឹងប្រសិន YouTube រកឃើញថាមានគេលួច ចម្លងយកបង្ហោះត។ ប្រសិនបើរកឃើញ អ្នកម្ចាស់វីដេអូ ដើមអាចសម្រេចថា ថាត្រូវធ្វើសកម្មភាពអ្វីបន្ត។ ថាត្រូវបិទ ទាក់ទងទៅអ្នកលួច ឬសុំឲ្យ YouTube ដើម្បីលុបវីដេអូចម្លងចេញ៕