
ព័ត៌មានស្ដីពីទូរស័ព្ទ Google Pixel 4 និង 4 XL កំពុងក្លាយជារឿងក្ដៅលើបណ្ដាញអ៊ីនធើណេត ហើយថ្មីៗនេះ រូបភាពពីទូរស័ព្ទកំពុងត្រូវបានគេចែកចាយព្រោងព្រាត។ តាមរយៈគណនី @evleaks បានបង្ហាញយ៉ាងច្បាស់នៃរូបទូរស័ព្ទនេះ។
សម្រាប់រូបថ្មីនេះ ត្រូវបានអ្នកឌីហ្សាញដាក់ចេញជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ប្រភេទមុំចង្រ្កាន និងមានអេក្រង់លាទពេញផ្ទៃខាងមុន ជាមួយនឹងកម្រាសស្ដើងស្រស់ស្អាតមែនទែន។ យ៉ាងណាមិញ លក្ខណៈទូរស័ព្ទ Google Pixel 4 និង 4 XL មិនទាន់ត្រូវការបង្ហើបនៅឡើងទេ។
ចឹង! នេះជារូបភាពបែកធ្លាយរបស់ទូរស័ព្ទ Google Pixel 4 និង 4 XL តើប្រិយមិត្តយល់យ៉ាងណាដែរ ស្រឡាញ់អត់បើវាចេញមកបែបនេះមែន?