
ខណៈវត្តមានទូរស័ព្ទ Xperia 1 កំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស ពេលនេះមានព័ត៌មាននិយាយថា ក្រុមហ៊ុន Sony កំពុងមានគម្រោងបង្កើតស្មាតហ្វូនត្រកូលថ្មីបំពាក់កាមេរ៉ារហូតដល់ 6 គ្រាប់។
រូបភាពមួយសន្លឹកត្រូវបានគេហទំព័រ Gsmarena ចុះផ្សាយដែលបង្ហាញទៅលើ ផ្នែកសន្ទះខាងក្រោយ ជាមួយនឹងកាមេរ៉ា 6 គ្រាប់ទាំងអស់នោះ ប៉ុន្ដែវាគ្រាន់តែជា ការឧទាហរណ៍ប៉ុណ្ណោះ ដោយឡែកសម្រាប់ ទីតាំងនៃការរៀបចំ ហើយនិងការឌីហ្សាញ គឺមិនទាន់ដឹងច្បាស់ ឲ្យប្រាកដនៅឡើយទេ។ បន្ទាប់ពីបំពាក់កាមេរ៉ា ជាច្រើននៅខាងក្រោយ Sony ក៏អាចនឹងផ្ដល់ឲ្យ សេនស័រកាមេរ៉ាភ្លោះ សម្រាប់ធ្វើការថត Selfie ថែមទៀតផង។
ចំពោះពត៌មានលម្អិត សម្រាប់គម្រោងរបស់ Sony នាពេលឥឡូវនេះ គឺហាក់បីដូចជាមាន អាថ៌កំបាំងនៅឡើយ ប៉ុន្ដែបើតាមការរំពឹងទុក យើងនឹងអាចឃើញ រួមមានសេនស័រកាមេរ៉ាដើម, Telephoto, Super-Wide-Angle, Time-of-Flight ហើយពីរគ្រាប់ទៀត អាចជាសេនស័រប្រភេទ Monochrome ដែលជួយឲ្យរូបភាព រក្សាគុណភាពច្បាស់ នៅក្នុងពេលខ្វះពន្លឺ។ ចំណែកឯកាមេរ៉ាភ្លោះ នៅផ្នែកអេក្រង់ខាងមុខ គឺអាចសន្មត់បានថា អាចនឹងជាសេនស័រដើម ហើយនឹងសេនស័រប្រភេទ Wide-Angle ដើម្បីអាចឲ្យយើងថត Selfie បានគ្នាច្រើនផងដែរ៕