
ទីបំផុត ក្រុមហ៊ុន Sony បានធ្វើការប្រកាសចេញស្មាតហ្វូនខ្សែស្រឡាយ XA2 មួយស៊េរីទៀតហើយ ដោយវាមានឈ្មោះថា Xperia XA2 Plus។ ទូរស័ព្ទនេះ ត្រូវបានស្រោបខ្លួនឡើង ដោយប្លាស្ទិកនៅខ្នងខាងក្រោយ និងស៊ុម ជាលោហៈធាតុរឹងមាំ និងមានរចនាបថរូបរាងមុខក្រោយ គឺស្រដៀងច្រើន ទៅនឹងម៉ូឌែល Xperia XA2។
- អេក្រង់ទំហំ 6 អ៊ីញ
- ប្រើប្រាស់កញ្ចក់ប្រភេទ IPS LCD
- មានស្រទាប់ការពារ Gorilla Glass 5
- កម្រិតបង្ហាញរូបភាព 1080 x 2160 ភិចសែល
- ដង់ស៊ីតេអេក្រង់ 402ppi
- ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo
- មានប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 630
- រ៉េមទំហំ 4GB / 6GB
- អង្គចងចាំ 32GB / 64GB អាចបន្ថែមមេម៉ូរីក្រៅបានដល់ 400GB
- កាមេរ៉ាមុខ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4 អាចថតបានមុំ 120 ដឺក្រេ
- កាមេរ៉ាក្រោយចំនួនមួយគ្រាប់ ទំហំ 23 មេហ្គាភិចសែល កម្រិត Aperture f/2.0
- វីដេអូថតបានដល់កម្រិត 4K ក្នុងល្បឿន 30fps
- ប្រាស់រន្ធ USB Type C
- ថាមពលថ្ម 3580mAh
ទូរស័ព្ទ Xperia XA2 Plus គឺមានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ខ្មៅ, ពណ៌ប្រាក់, ពណ៌បៃតងចាស់ និង ពណ៌មាស។ បើចំពោះថ្ងៃដាក់លក់ ជាមួយនឹងតម្លៃ របស់ស្មាតហ្វូននេះ ខាងក្រុមហ៊ុន Sony មិនទាន់បានបញ្ជាក់ អោយយើងទាំងអស់គ្នា បានដឹង នៅឡើយទេ៕