រថយន្តអគ្គិសនីរាងស្អាតៗ បង្ហាញខ្លួនក្នុងទីផ្សារខ្មែរ មានសមត្ថភាពជិះបាន 120 Km ក្រោយសាកថ្មពេញ

ខណៈតម្លៃប្រេងកំពុងជាបញ្ហាញសម្រាប់អ្នកប្រើប្រាស់ ក្រុមហ៊ុននាំចូលរថយន្តថ្មីមួយបាន​សម្រេច​នាំ​ចូល​រថយន្ត​ប្រើប្រាស់អគ្គិសនីស៊េរីថ្មីជាច្រើនម៉ូឌែលមកកាន់ទីផ្សារកម្ពុជា ដោយមានប្រភេទទ្វា 2 និងទ្វា 4 ជាមួយនឹងសមត្ថភាពអាចបើកបរបាន 120 Km ក្រោយពេលសាកថ្មពេញម្ដងៗ។

បើតាមការបញ្ជាក់ពីហ្វេកប៊ុកផេក Levdeo Cambodia រថយន្តអគ្គិសនីទាំងនេះ អាច​បើក​បរ​បាន​ល្បឿន 50km/h ជាមួយនឹងសមត្ថភាពសាកមួយពេញបើកបរបាន 120km ហើយអាចជិះបាន 4 នាក់។ ចំពោះតម្លៃវិញ ក្រុមហ៊ុនខាងលើប្រាប់ថា វាមានតម្លៃ $14995 សម្រាប់ទ្វា 2 និង $15995 សម្រាប់ទ្វា 4។

សូមបញ្ជាក់ថា levdeo គឺជាក្រុមហ៊ុនផលិតផលរថយន្តដំណើរការដោយចរន្តអគ្គិសនីដ៏ល្បីរបស់ប្រទេសចិន ផ្ដោតសំខាន់ទៅលើការថែក្សារបរិស្ថានបៃតង ដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០៨។

ខាងក្រោមនេះជារូបរាងរថយន្តប្រើអគ្គិសនី