ដាច់ស្ដុកថ្ងៃមុន ពេលនេះទូរស័ព្ទ Nokia 4.2 មានលក់វិញហើយ ជាមួយតម្លៃកាន់តែពិសេស

រាជធានីភ្នំពេញ៖ បន្ទាប់ពីលក់ដាច់ស្ដុកមួយរយៈពេលនេះ ទូរស័ព្ទ Nokia 4.2 ស្ដុកថ្មីបានត្រលប់​មក​វិញហើយ ជាមួយនឹង​តម្លៃកាន់តែពិសេស។ នេះបើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​អ្នកគ្រប់គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុម​ហ៊ុន KTH ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​ទូរស័ព្ទ Nokia សម្រាប់​ទីផ្សារ​កម្ពុជា កាលព្រឹកថ្ងៃទី 1៩ ខែមិថុនា ឆ្នាំ 2019 នេះ ។

Nokia 4.2 ប្រើនូវអេក្រង់ទំហំ 5.71 អ៊ីញបែបដំណក់ទឹក ប្រភេទ Waterdrop-notched TFT display អាចបង្ហាញ​រូបភាព​លើកម្រិត 720p ហើយគាំទ្រ​ដំណើរ​ការ​ដោយ​បន្ទះឈីប Snapdragon 439 ប្រភេទ octa-core A53 និងក្រាហ្វិកកាត Adreno 505 GPU មាន Ram ទំហំ 3GB ជាមួយ​នឹង​ម៉េមូរីទំហំ 32GB។

ចូលមកផ្នែកកាមេរ៉ា Nokia 4.2 ប្រើកាមេរ៉ាភ្លោះទំហំ 13MP f/2.2 + 2MP Depth Sensor  ភ្ជាប់​ នឹងមុខងារ Phase-Detect Autofocus និងភ្លើង LED flash ហើយមានមុខងារ Night Mode  អាច​ជួយឲ្យការថតរូបភាពនៅទីងងឹតកាន់តែប្រសើរ។ ចំពោះកាមេរ៉ាមុខវិញ វាមានទំហំ 8MP បច្ចេកវិទ្យា AI អាច​ប្រើ​សម្រាប់ថតរូប Selfie បានច្បាស់ល្អ និងប្រើជាមុខងារដោះសោ (Face Unlock) បន្ថែម​ពី​លើ​មុខ​ងារស្កេនក្រយ៉ៅដៃនៅផ្នែកខាងបានផងដែរ។

កាន់តែពិសេសជាងនេះទៀត ស្មាតហ្វូន Nokia 4.2 ក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាមុខងារ Google Assistant ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការសន្ទនាជាមួយនឹងប្រព័ន្ធជំនួយការឆ្លាតវៃ Google Smart Assistant ដោយគ្រាន់តែចុចមួយប៉ុណ្ណោះ។

គ្រប់គ្រង​ផ្នែក​ទីផ្សារបានបញ្ជាក់ថា អតិថិជនទាំងអស់អាចរកជាវទូរស័ព្ទ Nokia 4.2 នៅគ្រប់​ហាង​លក់​ទូរស័ព្ទ​ទាំងអស់ទូទាំងប្រទេសកម្ពុជា ជាមួយនឹងតម្លៃ 155 ដុល្លារ ជាមួយនឹងការថែមជូនកង្ហា​ដ៏ស្រស់​ស្អាត​មួយ​ភ្លាម​តម្លៃ​ប្រហែល 15 ដុល្លារ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងបានតាមរយៈ​លេខទូរស័ព្ទ 012879 707៕